គ្រួសាររងគ្រោះទឹកជំនន់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត

0
8

នាំយកទៅចែកជូនបងប្អូនគ្រួសាររងគ្រោះជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន៣០គ្រួសារ កាលពីព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាសមាជិកគណៈកម្មាធិការសាខា អនុសាខាស្រុក រួមទាំងអាជ្ញាធរ មូលដ្ឋានផងដែរ ។
តាមសេចក្តីរាយការណ៍របស់លោក ថាប់ សារ៉ន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកបន្ទាយស្រី បាន ឲ្យដឹងថា ដោយអាកាសធាតុមានសម្ពាធទាប ធ្វើឲ្យភ្លៀងធ្លាក់នៅតំបន់ភ្នំគូលែនជោគជាំ បានហូរធ្លាក់ចូលមកភូមិសាស្ត្រ ឃុំឃុនរាម និង ខ្នារសណ្តាយ កាលពីថ្ងៃទី១៨ តុលានេះ បានធ្វើឲ្យលិចលង់ផ្ទះ និង ផលដំណាំប្រជាពលរដ្ឋមួយចំនួន ហើយបណ្តាឃុំមួយចំនួនទៀតនៅក្នុងស្រុកបន្ទាយស្រី ក៏ទទួលរងឥទ្ធពលនៃទឹកជំនន់នេះផងដែរ ។
មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តម គុជ លីណា ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួប គ្រោះធម្មជាតិនេះ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសាររងគ្រោះ និង ងាយរងគ្រោះ ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជម្ងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួម ទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុក ដាក់ខ្ពស់ និង ត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង និង អនុវត្តឲ្យបានតាមការណែនាំនិងវិធានការរបស់ក្រសួងសុខាភិបាល គឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។ ឯកឧត្តមក៏បានធ្វើការណែនាំមួយ ចំនួននៅពេលដែលទឹកស្រក់ទៅវិញ ពេលបងប្អូនទៅកាន់លំនៅដ្ឋានខ្លួនវិញ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់សុខភាព និងសត្វអសិរពិស និង ធ្វើអនាម័យ សម្អាតផ្ទះមុនពេលចូលទៅស្នាក់នៅ ព្រមទាំងធ្វើការដាំដុះនូវដំណាំរួមផ្សំ ក្នុងការទ្រទង់ជីវភាព ក្នុងក្រុមគ្រួសារខ្លួន ។ ម្យ៉ាងវិញទៀត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់កុមារតូចៗ កុំឲ្យមានកើតជម្ងឺគ្រុនឈាម និងគ្រុនឈីក គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ក្នុងរដូវភ្លៀងធ្លាក់នេះ បើសិនជាមានសមាជិកគ្រួសារមានជម្ងឺ ត្រូវនាំយកទៅកាន់ មណ្ឌលសុខភាពដែលមាននៅក្នុងមូលដ្ឋានខ្លួន ។
អំណោយជូនដល់បងប្អូនគ្រួសារងាយរងគ្រោះទាំង ៣០គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ៣០គក្រ ឃីត ១កញ្ចប់ , កន្ទេល ១, មី ១កេស , ត្រីខ ១យូរ អាវយឺត២ ,ទឹកត្រី ៤ដប , សាប៊ូ ២ដុំ និង ថវិកា ១០ម៉ឺនរៀល ។ ក្នុងនោះដែរសប្បុរសជន បានផ្តល់នូវ នំបុ័ងជ្រុង ២ដើម ទឹកដោះគោ ២កំប៉ុងផងដែរ ៕វ៊ុនរិទ្ធី

LEAVE A REPLY

Please enter your comment!
Please enter your name here