មន្ត្រីជំនាញបានរកឃើញសារធាតុគីមីដាក់ក្នុងងៀតបបែល និងពពុះសណ្តែកចំនួន១២គីឡូក្រាមនៅផ្សារវាលយន្តខេត្តស្វាយរៀង

0
21

ខេត្តស្វាយរៀង៖សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តអាជ្ញាធរដែនដីចុះពិនិត្យមុខទំនិញនៅផ្សារ វាលយន្ត ក្រុងស្វាយរៀងខេត្តស្វាយរៀង និងតូបអាជីវករលក់ដូរក្នុងមន្ទីពេទ្យខេត្តស្វាយរៀងដើម្បីស្វែងរកសារធាតុគីមីនិងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់។

សកម្មភាពនេះដោយមានការចូលរួមពីលោកផឹង និលប្រធានសាខាកបបខេត្តមន្ត្រីមន្ទីរពាណិជជកម្មខេត្តនិងលោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងព្រមទាំងកម្លាំងសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងផងដែរ។

លោកផឹង និល បានឲ្យដឹងថានៅព្រឹកនេះក្រុម ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាពិសេសមន្ត្រី ក ប ប យើងក៏បានផ្សព្វផ្សាយ អនុក្រិត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និង កុមារ លើសំបកវ៉ិចខ្ចប់ម្សៅទឹកដោះគោផងដែរ ។

លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ដូចជាងៀតបបែល ចំនួន ៧ Kg មាន (គីមី Borax )ពពុះសណ្តែក ចំនួន ៥ Kg មាន ( គីមៅBorax )ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោកផឹង និលបានអំពាវនាវដល់អាជីវករដែលជាអ្នកលក់ដូរត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដាក់ក្នុងម្ហូបអាហារនិងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here