យុវជនទំនើងមួយក្រុមមានគ្នា០៤នាក់ បានធ្វើសកម្មភាពដោយប្រើដាវឆ្នៃដេញកាប់ទៅលើជនរងគ្រោះដែលកំពុងអង្គុយលេងតាមផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
59

(កំពង់ធំ)៖ វេលាម៉ោង ១៩ និង ៤០ នាទីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ នៅចំណុចផ្លូវ ១០២ បំបែកចុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីហិង្សាដោយចេតនាមានអាវុធ(ដាវ) ដែលបង្ករឡើងដោយជនសង្ស័យចំនួន ០៤នាក់ :
ជនសង្ស័យទី ១- ឈ្មោះ រស់ ភារម្យ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ(កម្មករដឹកសាប៊ូ)ជាគូរកនត្រូវបាន(ឃាត់ខ្លួន) ទី ២- ឈ្មោះ ឆោម សុខសក្ដា (ហៅជេម ) ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទី៤ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ម្ចាស់ដាវ ) មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន មានផ្ទុកសារធាតុញៀន។
ទី ៣- ឈ្មោះ ធន់ ជ័យសុជន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិចំបក់ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរធ្លាប់ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់.(ជាគូរកន) ត្រូវបានឃាត់ខ្លួន ។ និងទី ៤- ឈ្មោះ រ៉ា ណាង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ជាគូរកន) រត់គេចខ្លួន។
ដោយជនសង្ស័យបានធ្វើសកម្មភាពប្រើដាវឆ្នៃដេញកាប់ជនរងគ្រោះដែលកំពុងអង្គុយលេងតាមផ្លូវ តែជនរងគ្រោះបានរត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះស្រែកឲ្យគេជួយទើបមិនបណ្ដាលឲ្យមានរបួសស្នាមអ្វីឡើយ។
ករណីនេះជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here