រថយន្តហ៊ីយុនដាយ បុកជីដូនជិះកង់ឌុបចៅស្រីចំពីក្រោយពេញទំហឹង បណ្តាលឱ្យចៅស្រីរបួសធ្ងន់ ចំណែកឯជីដូនស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ

0
23

(កំពង់ធំ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៨ និង ៣០ នាទីថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ នៅលើផ្លូវលំក្រាលកៅស៊ូ ចំណុចភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកកង់ពីក្រោយ បណ្ដាលឲ្យស្លាប់០១នាក់ (ស្រី)និងរបួសធ្ងន់០១នាក់ (ស្រី) :

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហុីយុនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3A-8710 (ប្រភេទរថយន្តបែនដឹកដី) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណទុករថយន្តនៅនិងកន្លែងកេីតហេតុហេីយបានរត់គេចខ្លួនបាត់។
រីឯអ្នកជិះកង់ឈ្មោះ ឈួ ន ឌន ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកេីតហេតុ)។ រួមដំណេីរជាមួយឈ្មោះ ម៉ន ជូលីណា ភេទស្រី អាយុ ០៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា(ត្រូវជាចៅបង្កេីត)(របួសធ្ងន់)។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថាមូលហេតុបឋម ទិសដៅស្របគ្នាពីលិចទៅកេីត បង្កដោយអ្នកបេីកបររថយន្តខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្នបណ្តាលអោយបុកអ្នកជិះកង់ពីក្រោយតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុ តាងយកទៅរក្សាទុកនៅ អធិការ ដ្ឋាន នគរបាល ស្រុកកំពង់ស្វាយ .អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯសពបានប្រគល់ជូនក្រុមគ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here