រថយន្ដដឹកឈើផ្ទះចាស់បន្លំភ្នែកសមត្ថកិច្ច ត្រូវអាវុធហត្ថឃាត់បញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើ

0
18

ព្រះវិហារ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការសហការបានយ៉ាងល្អរវៀងអាវុធហត្ថខេត្តព្រះវិហារនិងវិស័យសារព័ត៌មានបានឃាត់រថយន្ដដឹកឈើផ្ទះចាស់មួយគ្រឿងបន្លំភ្នែកសមត្ថកិច្ចតាមដងផ្លូវនិងមន្ត្រីជំនាញ នៅចំនុចស្នាក់ការសន្តិសុខអាវុធហត្ថជីអោក ព្រំប្រទល់ព្រះវិហារ-កំពង់ធំ។

លោកឧត្តមសេនីត្រីយ៍ កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានឲដឹងថា៖ រថយន្ដដឹកឈើផ្ទះចាស់ខាងលើបង្ក្រាប់បានដោយសារមានការសហការបានយ៉ាងរលូនជាមួយបងប្អូនអ្នកសារព័ត៌មានបានរាយការមកលោក លោកបានដាក់បទបញ្ជាដល់ស្នាក់សន្តិសុខជីអោក ឲចុះឃាត់និងត្រួតពិនិត្យ រថយន្ដហិនដាយ ៥តោន ពាក់ស្លាកលេខ បាត់ដំបង 3A-2766 ក្បាលស ទ្រុងខៀវ លាយត្រួយ ចេក បានដឹកផ្ទះចាស់ ចេញពីស្រុកឆែប ឆ្លងកាត់ស្រុកជ័យសែន ត្រូវបង្ក្រាប់បាននៅចំនុចខាងលើ រួចហើយត្រូវបានប្រគល់រថយន្ដខាងលើនោះឲទៅជំនាញរដ្ឋបាលព្រៃឈើរវៀងដើម្បីត្រួតពិនិត្យ។

សមត្ថកិច្ចម្នាក់បានបង្ហើបឲដឹងថា៖រថយន្ដដឹកឈើផ្ទះចាស់ខាងលើ មានម្ចាស់ឈ្មោះ ឈិម ឆេន ប្រពន្ធ ឈ្មោះ ចែ អឿន រស់នៅភូមិ ក្រាំងតូច ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ដឹកឈើផ្ទះចាស់បន្លំភ្នែកសមត្ថកិច្ចចេញពីភូមិពោធិ៍ទាប ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ជាឈ្មួញរកស៊ីទិញផ្ទះចាស់ ដឹកតាមរថយន្ដយកទៅលក់នៅខេត្តតាកែវ ជាច្រើនលើកច្រើនសារ មកហើយ ចំណែកឈើផ្ទះខាងលើបានសង់ឡើងជារបៀបគ្រោងផ្ទះ មិនប្រកដំបូលទុកហាលថ្ងៃ ឬដំបូលប្រកក្ដា ហើយឈើយកទៅត្រាំទឹកដំដែកគោល មិនលើពី៤ទៅ៥ខែនោះទេ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។ ហើយឈើផ្ទះចាស់នៅតំបន់នោះលក់មិនចេះអស់សោះ។ ហេតុដូចនេះសូមឲអាជ្ញាធរមូលដ្ឋានមុននិងចុះហត្ថលេខានិងបោះត្រាសូមចុះត្រួតពិនិត្យមើជាក់ស្ដែងផង ជាពិសេសមន្ត្រីជំនាញ លោកដឹងហើយថាផ្ទះចាស់ចាប់ពីប៉ុន្មានឆ្នាំទើបលក់និងរុះរើ ដឹកចេញទៅក្រៅខេត្តបាន។

លុះដល់រសៀលថ្ងៃទី២១ ខែតុលានេះ ជំនាញសង្កាត់រដ្ឋបាលព្រៃឈើរវៀងបានចុះវាស់វែងឈើដែលពាក់ព័ន្ធ ជាប្រភេទក្លែងបន្លំ សរុបចំនួន ៣,១៧៥ម៉ែត្រគូប ដែលក្រុមឈ្មួញខាងលើរៀបចំបំភ័ណ្ឌភ្នែកសមត្ថកិច្ច។

តែក្រុមឈ្មួញឈ្មោះចែ អឿន បានឡូឡាតវ៉ាតាំងពីឃាត់ រហូតដល់រើមើលឈើនិងវាស់វែង ហើយសត្ថកិច្ចបានបញ្ជាក់ថាជាប្រភេទក្លែងបន្លំយ៉ាងណាក៏ដោយក៏គាត់មិនព្រមដែល គាត់នៅអះអាងថាជាប្រភេទឈើផ្ទះចាស់ដែល។

ហើយសូមបញ្ជាក់ផងដែលថាក្រុមឈ្មួញរូបនេះគឺតែងតែដើរប្រមូលទិញឈើផ្ទះចាស់ក្លែងបន្លំនេះជាមុខរបរអាជីពទៅហើយ ហើយពេលដឹកចេញគឺគាត់បានជួលម៉ូតូឌុបតំលៃ១៥ម៉ឺនរៀលរត់ការបង់លុយចាប់ពីកន្លែងដឹករហូតដល់សាលាវិស័យខេត្តកំពង់ធំ ដោយក្នុងមួយកន្លែងតូចបំផុត៨ម៉ឺនរៀលឡើងទៅ ហើយបើប្រភេទឈើស្របច្បាប់ឬផ្ទះចាស់សុទ្ធហេតុអីចាំបាច់ដើរបង់លុយតាមដងផ្លូវ? ហេតុដូចនេះសូមឲមន្ត្រីជំនាញត្រួតពិនិត្យឲបានត្រឹមត្រូវផងដែល។,

LEAVE A REPLY

Please enter your comment!
Please enter your name here