ផ្ទះឈើប្រក់ដំបូលហ្វីប្រូ ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង នៅចំណុចភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

0
19

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីព្រឹក នៅចំណុចភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គិភ័យឆេះផ្ទះ របស់ឈ្មោះ កុប ម៉ាត់ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវរងរបួសធ្ងន់ បញ្ជូនទៅមណ្ឌលសុខភាពព្រៃខ្មែរ និងប្រពន្ធឈ្មោះ ម៉ូត ស៊ីមៈ ភេទស្រី អាយុ៣០ឆ្នាំ ពេលកើតហេតុបានចេញទៅផ្សារជាមួយកូន។

ហេតុការនេះបណ្តាលអោយខូចខាតទាំងស្រុងនូវផ្ទះឈើប្រក់ដំបូលហ្វីប្រូ ១ខ្នង (៨មx៦ម), អង្ករ ១បេ, ទូរទស្សន៍ ១គ្រឿង, លុយចំនួន ២លាន៥០ម៉ឺនរៀល, និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here