ទីបំផុត…! សមត្ថកិច្ចឃាត់ខ្លួនប្តីជាឃាតក មិនទាន់រៀបការ ដែលបាញ់សម្លាប់ប្រពន្ធក្នុងឡាន តែសំណាងមិនបណ្ដាលអោយស្លាប់ នៅស្រុកក្រឡាញ់ បានហើយ….រត់មិនរួចមែន

0
113

ខេត្តសៀមរាប៖ ក្តៅៗ គឺទីបំផុត ..! សមត្ថកិច្ចឃាត់ខ្លួនប្តីមិនទាន់រៀបការ ដែលបាញ់សម្លាប់ប្រពន្ធក្នុងឡាន តែមិនស្លាប់ នៅស្រុកក្រឡាញ់ បានហើយ នេះជា«ឈាមស្រែក ស្បែកហៅ» សាងបាប ត្រូវទទួលទោសភ្លាមៗ សមនឹងការប្រព្រឹត្តរបស់ជនសង្ស័យជាឃាតក។
សមត្ថកិច្ចខេត្តសៀមរាប បង្ហើបប្រាប់ ថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបាន ឃាត់ខ្លួនប្តីមិនទាន់រៀបការ ដែលបាញ់សម្លាប់ប្រពន្ធក្នុងឡាន តែមិនស្លាប់ នៅស្រុកក្រឡាញ់ បានហើយ ។

ជនបង្ក ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តបាត់ដំបង និង កំពុងបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ។

ហេតុការណ៍បាញ់ប្រហារប្រពន្ធ កើតឡើងកាលពីវេលាម៉ោង២៖៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ នៅចំណុចភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប

តាមការរៀបរាប់ របស់នារីរងគ្រោះ ដែលមានអាយុ២៧ឆ្នាំ បានអោយដឹងថា នៅវេលាកើតហេតុ រូបនាងត្រូវបានប្តី ពុំទាន់បានរៀបការ បាញ់សម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើសុដន់ផ្នែកខាងឆ្វេង បៀមគ្រាប់ជាប់ក្នុងសាច់ តែសំណាងល្អ នាងមិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកអោយគេជួយ ។

ស្របពេលនោះ កម្លាំងនគរបាល និង កម្លាំងប្រជាការពារ ដែលការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ បានជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជនរងគ្រោះ បានបន្តទៀតថា ជនបង្កដែលជាប្ដីអត់ខាន់ស្លា ឈ្មោះ ចាន់ ផល ហៅចាន់ ពៅ ឬ គុជ ផល្លី អាយុ៥៧ឆ្នាំ ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក៏បានទៅសួរសុខទុក្ខនារីរងគ្រោះដល់មន្ទីរពេទ្យផ្ទាល់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here