ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅសង្កាត់ផ្សារឆ្នាំង

0
60

កំពង់ឆ្នាំង៖ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន ។

ប្រតិបត្តិការបង្ក្រាបខាងលើនេះដឹកនាំកម្លាំងដោយ លោកឧត្តមសេនីយ៍ឯក ហ៊ុល វាសនាស្នងការរង ទទួលបន្ទុកគ្រឿងញៀន ធ្វើឡើងនៅវេលាម៉ោង១២៖០០ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនគ្រឿងញៀន នៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើនេះធ្វើឡើងក្រោមការចង្អុល បង្ហាញពីលោក ឧត្តមសេនីយ៍ទោ ខួវ លី ស្នង ការនគរបាលខេត្តកំពង់ឆ្នាំង និងសម្រប សម្រួលផ្នែកច្បាប់ដោយ លោក អុិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថា ជនសង្ស័យដែលបង្ក្រាបឃាត់ខ្លួនបាននេះឈ្មោះ ង្វៀង យ៉ាងវ៉ាង ភេទប្រុស មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងរកឃើញវត្ថុតាងបទល្មើសថ្នាំញៀន០១កញ្ចប់ ដាវ១ដើម និងសម្ភារៈ សម្រាប់វេចខ្ចប់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here