បុរស់វ័យ៥៦ឆ្នាំ ម្នាក់ជាមនុស្សញៀនស្រាជាប្រចាំ បានគាំងបេះដូង ស្លាប់ នៅស្រុកប្រាសាទបល្ល័ង្ក

0
47

ខេត្តកំពង់ធំ:* ករណី: មនុស្សដេកស្លាប់ដោយសារ គាំងបេះដូង)។_កើតហេតុ: នៅម៉ោង០៦.០០នាទី ថ្ងៃព្រហស្បតិ៍ ៦កេីត ខែកត្កឹក ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិង ថ្ងៃទី២២.តុលា.ឆ្នាំ២០២០ នៅចំណុចភូមិព្រហ៊ូត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។_
សមត្ថកច្ចនិយាយថាសាកសពឈ្មោះ ញាំង ទិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ* មុខរបរធ្វើស្រែ រស់នៅភូមិព្រហ៊ូត ឃុំផាន់ញើម ស្រុប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។_
តាមការបំភ្លឺរបស់ឈ្មោះ ហួន ហ៊ិន ភេទស្រី អាយុ ៦២ឆ្នាំជនជាតិខ្មែរ (ត្រូវជាប្រពន្ធ) និងកូនៗបង្កើត បានបំភ្លឺថា៖ ប្តីរបស់គាត់ តែងតែផឹកស្រា ស ស្រវឹងជារៀងរាល់ថ្ងៃ នៅថ្ងៃទី២១.តុលា.ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៧.១០នាទី ប្ដីរបស់គាត់ បានទៅហូបបបររួច ចូលដេកក្នុងអង្រឹងក្រោមផ្ទះ លុះម៉ោងប្រហែល ៦ព្រឹកទើបគាត់ចុះពីលេីផ្ទះ មេីល ប្តី ឃើញប្តីដេកស្លាប់លេីអង្រឹងក្រោមផ្ទះតែម្តង។_
ក្រោយទទួលព័ត៌មាន:ភ្លាម កម្លាំងជំនាញ និងប៉ុស្ដិ៍នគរបាលឃុំផាន់ញើម និងអាជ្ញាធរភូមិ-ឃុំបានធ្វើការពិនិត្យសាកសពនៅនិងកន្លែងកើតហេតុ។_
តាមការពិនិត្យៈ* នៅដងខ្លួនសាកសពយើងពុំឃើញមានស្លាកស្នាមគួរឲ្យកត់សម្គាល់ឡើយ។_
ក្រោយពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។_
បើតាមសន្និដ្ឋានៈរបស់សមត្ថកិច្ច ជនរងគ្រោះ ឈ្មោះ ញ៉ាំង ទិត បានស្លាប់ដោយជម្ងឺរបស់ខ្លួនឯង (គាំងបេះដូង)។_
_*មូលហេតុៈ* ជាមនុស្សញៀនស្រាជាប្រចាំ ដែលបណ្ដាលឲ្យ គាំងបេះដូង ។_

LEAVE A REPLY

Please enter your comment!
Please enter your name here