អតីតយុទ្ធជនពិការនៅស្រុកកំពង់ស្វាយបានទទួលខ្នងផ្ទះទី១៧៣ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល

0
23

ខេត្តកំពង់ធំ៖ លោកឈួន ម៉ន ជាអតីតយុទ្ធជនពិការ ដោយសារសង្រ្គាមក្នុងឆ្នាំ១៩៩៨ នៅសមរភូមិអន្លង់វែង បានទទួលអំណោយខ្នងផ្ទះលើកទី១៧៣ ដែលអំណោយដ៏ថ្លៃថ្លាសម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកំពតផត ជូនអតីតយុទ្ធជនពិការ រស់នៅភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ខ្នងផ្ទះទី១៧៣ ត្រូវបានប្រគល់ជូន អតីតយុទ្ធជនពិការលោកឈួន ម៉ន អាយុ៦៣ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានគណកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងជាមួយអាជ្ញាធរដែនដី រួមទាំងក្រុមការងារយ៉េនឌ័រ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បត៏ទី២២ ខែតុលា ឆ្នាំ២០២០។
លោកឈួន ម៉ន ធ្លាប់ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣ នៅអង្គភាពកងពលលេខ៥ចាស់ បានត្រូវរបួសពិការថ្ងៃទី២៥ មេសា ១៩៩៨ ដោយសារអំបែងគ្រាប់បេ៤០ មានភរិយាឈ្មោះ ឈន គឹមហេ អាយុ៥៤ ឆ្នាំមានកូនចំនួន០៤នាក់ បច្ចុប្បន្នប្រកបមុខរបរធ្វើស្រែ ផ្ទះថ្មីដែលប្រគល់ជូនមានទំហំ ៤មx៦ម ធ្វើអំពីឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊តនិងរនាបក្តារជណ្តើរកាច់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុក្ខដាក់ដល់បងប្អូនអតីតយុទ្ធជន និងជាការដឹងគុណដ៏ធំធេងដល់អតីតយុទ្ធជនក្នុងការបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
និងបានជួយឧបត្ថម្ភ អំណោយគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អង្ករ៥០ គ.កមីម៉ាម៉ា ០២កេស ,ទឹកបរិសុទ្ធ ០២កេស,ទឹកត្រីទឹកស៊ីអ៊ីវ០២ យួរ មុងជ្រលក់ថ្នាំចំនួនមួយ និងថវិកាមួយចំនួន រួមទាំងបានផ្តាំផ្ញើអតីតយុទ្ធជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

LEAVE A REPLY

Please enter your comment!
Please enter your name here