កិច្ចប្រជុំស្តីពី “ការរៀបចំកម្មវិធីបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាន”

0
8

នៅព្រឹកថ្ងៃសុក្រ ៧កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការរៀបចំកម្មវិធីបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាន” ដោយមានការចូលរួមពីសំណាក់ លោក ទូច ស៊ីផាត ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ព្រមទាំងសហការី ជាមួយនឹងនាយក នាយករង និងមន្ត្រីបច្ចេកទេស នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាន មកពីខេត្ត ទាំង១១ ក្នុងគោលបំណងដើម្បីសំដៅជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តុះបណ្តាលជំនាញមូលដ្ឋាន របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាន នៅសាលប្រជុំជាន់ទី៣ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

LEAVE A REPLY

Please enter your comment!
Please enter your name here