ធុំក្លិនរៀងមិនស្រួលទេចែអុីប្រពន្ធរបស់លោកហេង មនោ មេឃុំផាត់សណ្ដាយ

0
15

===========================

ព័ត៌មានដែលទទួលបានថ្មីៗនៅថ្ងៃទី 23 ខែតុលាឆ្នាំ 2020 នេះបានឲ្យដឹងថាចែអុីត្រូវជាប្រពន្ធរបស់លោកហេង មនោ មេឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផុតពីបទល្មើសឈួសឆាយព្រៃលិចទឹករាប់រយហិកតា ឥឡូវនេះមកកាងបទល្មើសជលផលម្ដង ប្រភពច្បាស់ការមួយបានអោយដឹងថាកន្លងមកជារៀងរាល់ឆ្នាំលោកហេង មនោ តែងតែផ្ដល់ជាលុយកាក់គ្រប់បែបយ៉ាងអោយប្រជាពលរដ្ឋទិញសាច់ស្បៃមុងក្រហមនឹងខៀវអស់រាប់លានដើម្បីប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ ហើយលោកហេងមនោនឹងប្រពន្ធឈ្មោះចែអ្វីក៏បានទទួលទិញត្រីនោះមកវិញ

ជាក់ស្ដែងនៅចំណុចក្រឡុកបាយក្អែកសុទ្ធតែបងប្អូនរបស់លោកហេង មនោនឹងចែអីទាំងអស់ដែលប្រព្រឹត្តបទល្មើសនេសាទនៅចំណុចនោះហើយដាក់វែងៗបើប្រៀបធៀបវាស្មើនឹងថៅកែឡូរ៍នេសាទពីដើមប្រជាពលរដ្ឋសូមជូនដំណឹងទៅថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធសូមមេត្តាចុះមកចាប់វិធានការបង្ក្រាបនៅចំណុចក្រឡុកបាយស្អែកនេះផងព្រោះអីមន្ត្រីអនុវត្តច្បាប់ជំនាញនៅជាមួយបទល្មើសទៅហើយ

រីឯករណីរឿងឈូសឆាយដីព្រៃលិចទឹករាប់ពាន់ហិតាតើថ្នាក់លើគិតយ៉ាងម៉េចដែរចំពោះលោកមេឃុំហេងមនោដែលប្រព្រឹត្តតែអំពើពុករលួយឈូសឆាយដីព្រៃលិចទឹកចែកគ្នាជាមួយជំនាញមន្ទីរខ្លះៗនេះបើតាមប្រជាពលរដ្ឋផ្ដល់ជាព័ត៌មានមកយ៉ាងច្បាស់ថាលោកហេងមនោគឺជាកំពូលពុករលួយបំផុតនៅក្នុងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

LEAVE A REPLY

Please enter your comment!
Please enter your name here