ពិធីសំណេះសំណាល និងបន្តសកម្មភាពមនុស្សធម៌.ចែកស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

0
33

…………………………………………….
ខេត្តពោធិ៍សាត់ ៖ ម្សិលមិញ!! ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ ជាដំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្រ្តីរាជការនៃស្ថាប័នមន្ទីរពាក់ព័ន្ធ និងនាំយកនូវអំណោយមនុស្សធម៌ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះមហន្ដរាយជំនន់ទឹកភ្លៀង នៅស្រុកបាកាន ។

ពិធីសំណេះសំណាល និងចែកស្បៀងជូនប្រជាពលរដ្ឋដែលកំពុងរងទុក្ខនៅជីវភាព ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងខាងលើ ធ្វើឡើងក្នុងបរិវេណអនុវិទ្យាល័យអូរតាប៉ោង ស្ថិតនៅឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះឯកឧត្ដម អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ រួមទាំងម្ចាស់សប្បរសធម៌ដែលបានចូលផ្ទាល់ មានប្រសាសន៍សំណេះសំណាលជាចម្បង សូមឲ្យវត្ថុស័កសិទ្ធឃុំគ្រងបងប្អូនទាំងអស់គ្នា ជាពិសេសសូមមានការប្រយ័ត្នខ្ពស់ផ្នែកអនាម័យ ដើម្បីរក្សាសុខភាពគ្រប់ឧបស័គ បន្ទាប់គ្រោះជំនន់ទឹកភ្លៀងបានស្រកទៅហើយនោះក្ដី ម្យ៉ាងទៀតនោះបើទោសជាអំណោយមនុស្សធម៌បន្តិចបន្ទួច ប៉ុន្តែគ្រាន់បានជួយសម្រួលការបន្ធូរបញ្ហាជូនបងប្អូនបានខ្លះៗ នេះជាការជួយគ្នាក្នុងគ្រាមានអាសន្ន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here