ធុំក្លិនស្អុយបញ្ច្រាស់ខ្យល់ហើយលោកកើតគានិងលោកកាំងសុកុមារដែលកំពុងតែកើបលុយពុករលួយពីបទល្មើសដាក់ឆ្នុក

0
14

—————————————————————————–

ថ្ងៃទី២៤ខែតុលាឆ្នាំ២០២០ប្រជាពលរដ្ឋដែលរសនៅតាមបណ្ដាលខេត្តជុំវិញបឹងទន្លេសាបទាមទារឲ្យឯកឧត្តមទេសឱមយិនទៀងអង្កភាពប្រឆាំងអំពើពុករលួយមេត្តាដាក់ការស៊ើបអង្កេតទៅលើឈ្មោះកើត គានាយអធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប នឹងឈ្មោះកាំង សុកុមារ ដែលកំពុងតែធ្វើសកម្មភាពគ្រប់រដូវកាលយកលុយពុករលួយពីបទល្មើសនេសាទ ឥឡូវនេះកំពុងតែដើរប្រមូលលុយពីបទល្មើសដាក់ឆ្នុកនៅក្នុងទឹកដីស្រុកជីក្រែង ខេត្តសៀមរាប
បើតាមសេចក្តីរាយការណ៍ពីប្រជានេសាទបានអោយដឹងថាបទល្មើសដាក់ឆ្នុកនេះធ្វើអោយធនធានមច្ឆាជាតិរលាយផុតពូជជាមិនខាន សេចក្តីរាយការណ៍បានបន្តថានៅពេលយប់ពន្លឺភ្លើងឆ្នុករាប់ពាន់អំពូលចាប់ពីកំពង់ឃ្លាំងរហូតមកដល់ឃុំអន្លុងសំណរ បទល្មើសទាំងអស់នេះត្រូវបង់ជូនលោកកើត គា នាយអធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបក្នុងអំពូលឆ្នុក១បង់លុយជូនលោកនាយតំលៃ២៥មុឺនរៀលសូមបងប្អូនគិតមើលរាប់ពាន់អំពូល ចុះខេត្តផ្សេងៗទៀត
ប្រជានេសាទបានបន្តទៀតថាលុយដែលលោកនាយខាងជើងបឹងទន្លេសាបប្រមូលគ្រប់រដូវកាលគឺច្រកបេមិនដឹងថាយកលុយនោះទៅអោយថ្នាក់ណាខ្លះ បើតាមសម្ដីរបស់លោកនាយខាងជើងបឹងទន្លេសាបប្រហែលជាអាងរដ្ធមន្ត្រីនៅពីក្រោយខ្នងបានហ៊ានម្លេះ
ព្រោះអីនៅពេលដែលអ្នកសារព័ន៌មានយើងធ្វើបទសម្ភាសន៍តាមទូរស័ព្ទលោកនាយខាងបឹងទន្លេសាបនេះបានអះអាងថាលោកចុះក្រុមការងារជាមួយរដ្ឋមន្ត្រីរហូត ។

LEAVE A REPLY

Please enter your comment!
Please enter your name here