ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ត្រៀមខ្លួនដាំដុះឡើងវិញ

0
13

កំពង់ធំ៖ ស្របពេលដែលសម្តេចតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសផ្តល់គ្រាប់ពូជស្រូវចំនួន១០០គីឡូក្រាម ក្នុងមួយគ្រួសារ និងគ្រប់ពូជដំណាំចំនួន៦មុខ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់, អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រៀមបង្កបង្កើនផលក្រោយរដូវទឹកស្រកទៅវិញ។
ថ្លែងក្នុងពិធីចែកអំណោយរបស់សប្បុរសសមាគមបេសកម្មដំណឹងល្អ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០, នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ត្រៀមខ្លួនដាំដុះឡើងវិញក្រោយពេលទឹកស្រក។
ឯកឧត្តមបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំ បានបង្ករឲប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងប្រាំបួនក្រុងស្រុក ដែលបង្កឲ្យមានការខូចខាតដំណាំរួមផ្សំផ្សេងៗ និងដំណាំស្រូវវស្សា ស្រូវបង្កើនរដូវរបស់បងប្អូនប្រជាពលមួយចំនួន ដែលត្រូវប្រមូលផលក្នុង ខែវិច្ឆិកា និងធ្នូ ខាងមុខ។ ដោយសង្កេតឃើញពីសេចក្តីលំបាកខ្វះខាតគ្រាប់ពូជស្រូវ និងដំណាំរួមផ្សំ ផ្សេងៗ! ទើបសម្តេច ប្រកាសនឹងផ្តល់ជូនពូជស្រូវក្នុងមួយគ្រួសារចំនួន១០០គីឡូក្រាម និងពូជបន្លែ ចំនួនប្រាំមួយមុខផ្សេងទៀត ដើម្បីដាំដុះឡើងវិញ។ ហើយនេះក៏ជាការយកចិត្តទុកដាក់របស់រាជរដ្ឋា ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋទូទៅមិនត្រឹមតែនៅក្នុងខេត្តកំពង់ធំ ប៉ុណ្ណោះទេ គឺសម្តេចនឹងផ្តល់ជូនទូទាំងប្រទេសដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងឆ្នាំ២០២០នេះ។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ ស្នើរដល់អាជ្ញាធរមូលដ្ឋាន និងអ្នកដែលពាក់ព័ន្ធគ្រប់ផ្នែកចុះ ឲ្យដល់មូលដ្ឋាន និងសិក្សាពីចំនួននៃតម្រូវរបស់ប្រជាពលរដ្ឋឲ្យបានច្បាស់ ដើម្បីធ្វើរបាយការណ៍ ជូនរាជរដ្ឋាភិបាលស្របតាមចក្ខុវិស័យដឹកនាំ និងការផ្តល់ជូនរបស់សម្តេចតេជោ ដើម្បីជួយសម្រាល ដល់ការលំបាករបស់ប្រជាពលរដ្ឋបានពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here