កាលពីថ្មីៗនេះបានបែកសំបុកដ៏អស្ចារ្យពីក្រុមបំផ្លិចបំផ្លាញនិងទន្ទ្រានដីរដ្ឋធ្វើឲ្យអនិភ័យយ៉ាងខ្លាំងចំពោះគ្រឿងចក្រ អេស្កាវ៉ាទ័រចំនួន ៣ គ្រឿង ដែលឈូសឆាយទន្ទ្រានដីរដ្ឋ ដែលជាព្រៃសហគមន៍ ស្ទឹងខ្សាច់ស

0
13

……………………………………….

កាលពីថ្មីៗកន្លងទៅនេះភូមិអញ្ចាញរូង៖ កាលពីថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញចម្រុះ ស្រុកបរិបូណ៌ បានធ្វើការចុះបង្ក្រាប អេស្កាវ៉ាទ័រ ចំនួន ៣ គ្រឿង កំពុងតែទន្ទ្រានរំលោភយកដីរដ្ឋ ដែលជាដីព្រៃសហគមន៍ ស្ទឹងខ្សាច់ស ដែលស្ថិតនៅ ភូមិអញ្ចាញរូង ឃុំអញ្ចាញរូងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានទទួលព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិឃុំខាងលើ ក្រោមការចង្អុលបង្ហាញ របស់លោក យឹម សារិន ដែលជាគណៈនៃគណៈអភិបាលស្រុកបរិបូណ៌ និង កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ លោក វរសេនីយ៍ត្រី គិត គន្ធា ដែលជាមេបញ្ជាការ កងរាជអាវុធហត្ថស្រុកបរិបូណ៌ ។
កម្លាំងចូលរួមមាន៖
១ កងកម្លាំងរាជអាវុធហត្ថស្រុកបរិបូណ៌
២ មន្ត្រីតំណាងឲ្យប្រជាពលរដ្ឋស្រុកបរិបូណ៌
3 ទាហាន នឹងប្រជាការពារភូមិ
បានចុះស្រាវជ្រាវ ប្រទះឃើញ ជាក់ស្ដែងពិតប្រាកដមែន ក្រុមអេស្កាវ៉ាទ័រ កំពុងតែ ធ្វើសកម្មភាព ឈូសឆាយទន្ទ្រានដីព្រៃ សហគមន៍ ដែលស្ថិតនៅចំណុច ព្រៃសហគមន៍ស្ទឹងខ្សាច់សចំនួន 3គ្រឿង កម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបាន នៅវេលាម៉ោង ៨.០០នាទី ព្រឹកថ្ងៃទី ១៨ខែតុលា ឆ្នាំ ២០២០។
ខណៈពេលនោះ ក្រុមជនសង្ស័យ ដែលមានគ្នាច្រើននាក់ បានបើក អេស្កាវ៉ាទ័រ ចំនួន ១ គ្រឿង គេចបាត់ស្រមោល នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ផ្ទាល់ ជាក់ស្នែង កម្លាំងជំនាញចម្រុះ បង្ក្រាបបានអេស្កាវ៉ាទ័រចំនួន ៣ គ្រឿងនៅនឹងចំណុចប្រព្រឹត្តបទល្មើសជាក់ស្ដែង តែម្ដង។

ប្រភពពីប្រជាពលរដ្ឋរស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ បានរៀបរាប់ឲ្យដឹងថា ករណីពាក់ព័ន្ធនឹងឈ្មួញ ទុច្ចរិត ប្រព្រឹត្តបទល្មើស លួចយកគ្រឿងចក្រ មកឈូសឆាយទន្ទ្រាន ដីព្រៃសហគមន៍ ខ្សាច់សនេះ កើតមានប្រមាណជាងរយៈពេល ១ ខែមកហើយ ភាគច្រើនក្រុមទាំងនេះ ធ្វើសកម្មភាពឈូសឆាយនៅពេលយប់ បើគិតទៅលើទំហំនៃការឈូសឆាយ អស់ប្រហែល ជាង ៣០ ហិតាហើយ សកម្មភាពនៃការប្រព្រឹត្តបទល្មើស ឈូសឆាយទន្ទ្រានដីព្រៃសហគមន៍ទាំងនេះប្រជាពលរដ្ឋតែងតែរាយការណ៍ទៅថ្នាក់ឃុំ និងស្រុកជារើយៗ ទើបមកដល់ថ្ងៃទី 24 ខែតុលាឆ្នាំ 2020 នៅមិនទាន់បានដឹងនៅឡើយទេរង់ចាំមើលថាតើគ្រឿងចក្រអេស្កាវ៉ាទ័រទាំង 3 គ្រឿងនោះតើច្បាប់គិតយ៉ាងណាដែរសម្រាប់ឱ្យបងប្អូនពលរដ្ឋបានដឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here