មួយរយះពេលមានភ្លៀងធ្លាក់ខ្លាំងជោគជាំនៅខេត្តព្រះសីហនុកន្លងទៅគេសង្កេតឃើញថានៅសង្កាត់លេខបួនមិនមានជំនន់ទឹកភ្លៀងលិចផ្លូវដូចមុនទៀតទេដោយអូរប្រឡាយបានរំដោះទឹកចេញទាន់ពេលវេលាពុំមានកកស្ទះដូចពេលមុននោះឡើយ។

0
12

ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុមានការកោតសរសើរក្នុងទៅលើការដឹកនាំរបស់ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ ដោយមានកាសំរបសំរួលពីឯកឧុត្តមគួចចំរេីនអភិបាលនៃគណភិបាលខេត្តព្រះសីហនុនឹងមន្រ្តីជំនាញពាក់ពន្ធ័នឹងប្រជាពលរដ្ឋព្រមដោះដូរដីដែលពួកគាត់រស់នៅលើដីចំណីអូរដោយពួកគាត់ព្រមរុះរេីចេញពីដីចំណីអូរដេីម្បីអោយក្រុមការងារចុះកាយនឹងស្តាអូរដេីម្បីអោយទឹកហូកុំអោយស្ទះទឹកដូចពេលកន្លងមក។

ទន្ទឹមនឹងនោះដែរមជ្ឈដ្ឋានសាធារណៈសូមសំណូមពរដល់ប្រជាពលរដ្ឋកុំចោលសំរាមបោះចូលក្នុងអូរនិងសូមជួយថែរក្សាអូរដើម្បីរំដោះទឹកចេញពីទីក្រុងកុំឱ្យមានការកកស្ទះធ្វើឲ្យលិចលង់ដូចពេលកន្លងមក។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនិងការអនុវត្តដោយយកចិត្តទុកដាក់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ និងប្រជាពរដ្ឋដែលបានសហការល្អ បានប្រែក្លាយទីក្រុងព្រះសីហនុឲ្យមានសោភ័ណភាពស្រស់បំព្រងក្លាយទៅជាតំបន់សេដ្ឋកិច្ចនិងជាប៉ូលទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។ដោយ គួយណារ៉ុង

ចំណងជើង ក្រុងព្រះសីហនុកំពុងប្រែមុខមាត់ថ្មីជាតំបន់សេដ្ឋកិច្ចនិងទេសចរណ៍

LEAVE A REPLY

Please enter your comment!
Please enter your name here