អភិបាលខេត្តស្វាយរៀងទទួលអំណោយសប្បុរសធម៌ពីប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង

0
13

(ស្វាយរៀង)លោកម៉ែន វិបុល អភិបាលអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២០បានអញ្ជើញទទួលអំណោយ សប្បុរសធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហការី ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមួយចំនួន ដូចជា អង្ករ ៥តោន មីខ្លាឃ្មុំ ៥០កេស តង់១០០តង់ សាប៊ូលាងចាន ៤៣២ដប និងថវិកាចំនួន ៤លានរៀល ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ការងារមនុស្សធម៌ និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត ។

នៅក្នុងឪកាសនោះលោកអភិបាលខេត្តបានថ្លែងនូវការអគុណចំពោះប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការី ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាជាបន្តបន្ទាប់ដល់រដ្ឋបាលខេត្ត ទាំងនេះជាកាយវិការប្រកបដោយទឹកចិត្តសប្បុរសធម៌តាមរយៈរដ្ឋបាលខេត្តនាពេលនេះ ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាកក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង៕ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here