អំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់ ប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជនជួបការលំបាក ដែលបានរងគ្រោះដោយទឹកជំនន់ ចំនួន ៥០គ្រួសារ ស្ថិតនៅស្រុកឆែប និងស្រុកជ័យសែន ។

0
32

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ អំណោយមួយចំនួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ រួមជាមួយ ថ្នាក់ដឹកនាំក្រោមឱវ៉ាត សប្បុរសជន និងអជ្ញាធរមូលដ្ឋាន បានប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និង អតីយុទ្ធជនជួបការលំបាក ចំនួន ៥០គ្រួសារ ក្នុងឳកាសដែលបងប្អូនជួបបញ្ហាដោយសារគ្រោះទឹកជំនន់ ។

ប្រជាពលរដ្ឋក្រីក្រ និង អតីយុទ្ធជនជួបការលំបាក ចំនួន ៥០គ្រួសារ មាន២០គ្រួសាររស់នៅក្នុងស្រុកឆែប ទទួលបានអង្ករ ៣០គីឡូ មី១កេស ទឹកស៊ីអ៉ីវ០១យួរ ត្រីខ១យួរ រួមជាមួយថវិកា ៤ម៉ឺនរៀល ចំណែកឯ ៣០គ្រួសារ រស់នៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ទទួលបានអង្ករ ៣០គីឡូ មី១កេស ទឹកស៊ីអ៉ីវ០១យួរ ត្រីខ១យួរ រួមជាមួយថវិកា ២ម៉ឺនរៀល ។

ឯកឧត្ដម មេបញ្ជាការ និងជា ប្រធាន សអក ខេត្តព្រះវិហារ បានមានអនុសាសន៍ថា នៅទីណាមានបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាក នៅទីនោះមានការជួយឧបត្ថម្ភពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងណាមិញយើងឃើញហើយថា សម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងបង្អូនជានិច្ចទោះនៅដល់ទីកន្លែងណាក៏ដោយ ដូចជាពេលនេះជាដើមបងប្អូនបានរងគ្រោះដោយសាទឹកជំនន់លិចផ្ទះសំបែង ខ្លះបានផ្លាស់ទីលំនៅមកលើទីទួល និងខ្លះបានលិចស្រែចំការ ។

ស្ថិតក្នុងឳកាសនេះដែរ ឯកឧត្ដម បានពាំនាំនូវមតិផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្ដម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ សអក ឯកឧត្ដម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ក៏ដូចជា ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោកតែងតែគិតគូពីសុខទុក្ខបងប្អូនជានិច្ច ជាពិសេសសុខភាពបងប្អូនតែម្តង មិនដូចជាក្រុមប្រឆាំងមួយចំនួនបានតែនិយាយ តែមិនធ្វើ និងមិនឃើញមកជួយបងប្អូនកំពុងតែជួបទុក្ខលំបាកនាពេលនេះសោះ ។ សូមបងប្អូនកុំជឿនៅពាក្យអ្វីដែលប្រាស់ចាកពីការពិតរបស់ពួកក្រុមប្រឆាំងមួយចំនួន ដែលចាំតែញុះញុងបង្កាច់បង្ខូចនោះឡើយ យើងត្រូវមើលឃើញអ្វីដែលពិតនៅចំពោះមុខដូចនាពេលនេះ ។

ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំក្រោមឳវ៉ាត ដែលតែងតែយកចិត្តទុក្ខដាក់ ជាពិសេសនៅពេលដែលមានគ្រាអាសន្នគ្រោះធម្មជាតិនានេះ និងសូមប្រសិទ្ធពរជ័យជូនដល់ សម្តេច និងថ្នាក់ដឹកនាំទាំងអស់ ជួបតែសុភមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ។

LEAVE A REPLY

Please enter your comment!
Please enter your name here