សមិទ្ធផលនានាដែលសាងសង់រួចសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

0
12

(ឧត្តរមានជ័យ) សមិទ្ធផលនានាដែលសាងសង់រួចសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្តអមដំណើរដោយ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំងបី រួមនិងក្រុម ប្រឹក្សាឃុំ ប្រជាពលរដ្ឋ យ៉ាងច្រើនផងដែរ
ពិធីនេះធ្វើឡើងនៅបរិវេណភូមិចុងកាល់ឃុំ ស្រុក ចុងកាល់ខេត្តឧត្តរមានជ័យនាថ្ងៃសៅរ៍ទី២៤ខែតុលាឆ្នាំ២០២០។

លោក រិទ្ធ ធីបក្ស អភិបាលស្រុកចុងកាល់បានអោយដឹងថាផ្លូវមេតុងដែលជា គម្រោងមូលនិធិវិនិយោគថ្នាក់ក្រោមជាតិ របស់រដ្ឋបាលស្រុកចុងកាល់ដែលមានប្រវែង៣១០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ ម៉ែត្រ ដែលចំណាយថវិកា ២២៧.១០១.០០០រៀល និងគម្រោងតំឡើងបង្គួលភ្លើង សូឡាដាក់ក្នុ ទីប្រជុំជនស្រុកចុងកាល់ចំនួន១០០បង្គល ដែលចំណាយថវិកាចំនួន១០៤.១៣០.០០០រៀល។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានមានប្រសាសន៍ថា ដោយប្រទេសមានសន្តិភាពទើបមានរចនាសម្ព័ន្ធ គ្រប់វិស័យ ដូចជាប្រព័ន្ធផ្លូវថ្នាល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាគី្គសនី ជាពិសេសគឺប្រជាពលរដ្ឋអាចធ្វើដំណើរប្រកបមុខរបរ ជំនួញជួញដូរ ដោយមានសន្តិសុខសណ្ដាប់ធ្នាប់ គ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាយើងនេះ។

ឯកឧត្តមអភិបាលបានអំពាវនាវសុំឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរបងគ្នាត្រូវចេះស្រឡាញ់គ្នា រាប់អានគ្នានឹងចូលរួមដាំដំណាំ ជីគ្រប់មុខ ដែលជាអាហារប្រចាំថ្ងៃ ដែលមិនអាចខ្វះបានសំម្រាប់ គ្រួសារនិមួយៗ និងត្រូវចូលរួមថែរក្សាសមិទ្ធផលនានាដែលនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមសុំអំពាវនាវបន្ថែមអោយប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពហូរអាហារស្អាត អនាម័យនិងទប់ស្កាត់ជំងឺកូវីត១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here