ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់២០០គ្រួសារទទួលអំណោយពីលោក អុីណូ តារាចម្រៀងផលលិតកម្មសាន់ដេ

0
19

(កំពង់ធំ):ស្រុកប្រាសាទសំបូរគឺជា ស្រុកមួយដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ប្រជាពលរដ្ឋជាច្រើនកំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ពីការលិចលង់ និងបំផ្លាញទ្រព្យសម្បត្តិរបស់គាត់។
ជាក់ស្ដែងនៅថ្ងៃទី ២៤ខែតុលាឆ្នាំ ២០២០លោក អុីណូ តារាចម្រៀងផលលិតកម្មសាន់ដេ និងសហការី ព្រមទាំងអភិបាលស្រុក និងសមាគមនារីខេត្តកំពង់ធំ បានចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀងចំនួន ២០០គ្រួសារ ស្ថិតភូមិក្របៅ និងភូមិកំពេញតាកុង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោកអុីណូតារាចម្រៀងផលិតកម្មសាន់ដេ បានលើកឡើង ពីស្ថានភាពទឹកជំនន់ដែលបានជន់លិចផ្ទះសំបែង របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងស្រុក ប្រាសាទសំបូរ បានបង្កឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ និងធ្វើឲ្យមានការខ្វះខាតស្បៀងអាហារក្នុង ដំណាក់កាលគ្រោះទឹកជំនន់នេះ ។
ថ្លែងនៅក្នុងពិធីចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ បានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះនានា ដែលកើតឡើងដោយសារទឹកជំនន់។
លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ ក៏បានកោតសរសើរដល់អាជ្ញាធរភូមិឃុំ កងកម្លាំងប្រដាប់អាវុធ ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្តជួយដល់បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការអរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភនូវថវិកា ព្រមទាំងសម្ភារផ្សេងៗ យកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងគ្រាដ៏លំបាកនេះ។
ជាមួយគ្នានេះដែរ លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងខណៈពេលដែលប្រទេសយើងកំពុងជួបគ្រោះទឹកជំនន់ សូមបងប្អូនរក្សាអនាម័យក្នុងការរស់នៅជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
អំណោយដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំង២០០គ្រួសារទទួលបាន រួមមាន ៖ អង្ករ ១០គីឡូក្រាម មី ១កេស និងថវិកាមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here