លោកជំទាវ សុខ សុីថន (មន្រ្តីជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី) និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តបានដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តជ័យត្ថារ៉ាមស្ថិតក្នុងភូមិកណ្តាលឃុំខ្សែត្រស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង

0
37

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃអាទិត្យ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៥ខែតុលា ឆ្នាំ២០២០ លោកជំទាវ សុខ សុីថន (មន្រ្តីជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី)
និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តបានដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តជ័យត្ថារ៉ាម(ហៅ៧មករា)ស្ថិតក្នុងភូមិកណ្តាលឃុំខ្សែត្រស្រុករោទិ៍ខេត្តស្វាយរៀង
គ្រូចៅអធិការវត្តជ័យត្ថារ៉ាមបានមានសង្ឃដីកាព្រះអង្គសូមថ្លែងអំណរគុណការអញ្ជើញចូលរួមបុណ្យកឋិនទានវត្តជ័យត្ថារ៉ាម(ហៅវត្ត៧មករា)លោកជំទាវ សុខ សុីថន (មន្រ្តីជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី)បច្ច័យ១មុឺនដុល្លានិងប្រាក់រៀលជាង៣៥លានរៀល
ពុទ្ធបរិស័ទជិតឆ្ងាយនិងចំណុះជើងវត្តបានជាង១៨លានរៀល។

គ្រូអង្គបានមានសង្ឃដីការបន្ថែមថាបុណ្យកឋិនត្រូវបានបញ្ចប់ និងមានភាពយ៉ាងរលូន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ វត្ត មាន ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបុណ្យអង្គកឋិនទានក្នុងវត្តជ័យត្ថារ៉ាម(ហៅវត្ត៧មករា)យើងនេះ ហើយសូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលកើតមានដល់អស់លោកដែលជាម្ចាស់ទានប្រធានដើមបុណ្យនិងញាតិញោមទាំងអស់សូមអោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពល កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថាកឋិនទានគឺបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ ។ រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក ហើយបើខុសពីសម័យកាលនោះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា កឋិនទានបានទេ ព្រោះធ្វើខុសកាលទានមិនចំសម័យ ចុងវស្សាន្តរដូវនេះពោលគឺ មិនត្រូវតាមពុទ្ធានុញ្ញាត ឡើយ ។អត្ថបទដោយលោកជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here