ឯកឧត្តម សុខ លូ ថ្លែងអំណរគុណសប្បុរសជន ចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្ត ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពង់ធំ

0
107

(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ព្រមទាំងសមាគមន៍Rotary ក្លឹប រ៉ូតារី ភ្នំពេញ (Rotary Club of PP) និងក្រុមហ៊ុនលក់គ្រឿងអលង្ការជាង បាក់ វណ្ណហុង ដែលបានចូលរួមចែករំលែកនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

ឯកឧត្តម បានថ្លែងក្នុងឱកាសដែលឧត្តម អញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ មកពីបណ្តាឃុំចំនួន០៣ ឃុំទ្រា ឃុំកំពង់ចិនជើង និងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលជាអំណោយរបស់សមាគមន៍Rotary ក្លឹប រ៉ូតារី ភ្នំពេញ (Rotary Club of PP) និងក្រុមហ៊ុនលក់គ្រឿងអលង្ការជាង បាក់ វណ្ណហុង។

ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវឲ្យអ្នកវិនិយោគទុនទាំងអស់ មកងាកមកមើលខេត្តកំពង់ធំ ដែលជាកន្លែងសាកសមបំផុតសម្រាប់ធ្វើការចែកចាយទំនិញ ពីព្រោះជាខេត្តមួយស្ថិតនៅចំកណ្ដាលនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលមានផ្ទៃដីធំជាងគេទីពីរ នៅក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមី និងដំណាំស្រូវជាដើម ។ ឯកឧត្តមបន្ថែមទៀតថា ថ្វីដ្បិតតែខេត្តកំពង់ធំ មានសក្តានុពលផ្នែកវិស័យកសិកម្មពិតមែន នៅមានការខ្វះខាតទៅលើផ្នែកឧស្សាហកម្មការបង្កើតរោងចក្រកែច្នៃទៅលើសមិទ្ធផលសម្រេចដែលបានមកពីទិន្នផលកសិកម្មមិនទាន់មានរោងចក្រវេចខ្ចប់។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សមាគមន៍ Rotary ក្លឹប រ៉ូតារី ភ្នំពេញ (Rotary Club of PP) និងក្រុមហ៊ុនលក់គ្រឿងអលង្ការជាង បាក់ វណ្ណហុង ដែលបានចូលរួមចែករំលែកនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកស្ទោងនៅពេលនេះ ។
ម្យ៉ាងទៀត ទាំងអស់នេះគឺស្មារតីនៃការចែករំលែក ដែលនេះបានបង្ហាញពីកម្លាំងសាមគ្គីគ្នា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

សូមបញ្ជាក់ផងដែរ ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ទទួលបានអំណោយមនុស្សធ៌ម ក្នុងមួយគ្រួសារមាន៖ អង្ករ ១០គីឡូក្រាម មី ១កេស ឃីតចំនួន១ (ត្រីខ អំបិល ទឹកត្រី ភួយ មុង សាប៊ូ ទឹកផ្លែឈើ) និងកាតាបស្ពាយ កន្សែង ៣០ឈុត (សម្រាប់កងកម្លាំងស្រុក)ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here