ឯកឧត្តម ស្មាន ទៀត រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកក្រគរ និងស្រុកកណ្តៀងចុះចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៩០៧ គ្រួសារ

0
54

ពោធ៏សាត់):: នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ឯ.ឧ ស្មាន ទៀត រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល និងជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ស្រុកក្រគរ និងស្រុកកណ្តៀង បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ០៤ភូមិ រួមមាន:
១. ភូមិត្បែងបង្គាបចំនួន ២៧២ គ្រួសារ
២. ភូមិទួលទទឹងចំនួន ៣៥៣ គ្រួសារ
៣. ភូមិ រលាំងចំនួន ២២៣គ្រួសារ
ដែលស្ថិតនៅឃុំកញ្ជរ ស្រុកកណ្តៀង និង មួយភូមិទៀត ចំនួន ៥៩ គ្រួសារ គឺភូមិ ធ្គោល ឃុំ កំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗកន្លងទៅ ។

នៅក្នុងពិធីនេះដែរ ឯ.ឧ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯ.ឧ រដ្ឋមន្ត្រី ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯ.ឧ កែវ រតនៈ រដ្ឋមន្ត្រីអមប្រតិភូ នាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលលោកទាំងពីរ តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋយើងជានិច្ច ។

ឯ.ឧ រដ្ឋលេខាធិការ បានសំណូមពរ ឲ្យបងប្អូនយើង រស់នៅប្រកបដោយអនាម័យ ដើម្បីបង្ការកុំឲ្យមានការឆ្លងរោគរាតត្បាតផ្សេងៗ ។

LEAVE A REPLY

Please enter your comment!
Please enter your name here