កូនសិស្សលោកវត្តស្រយូវ ខេត្តកំពង់ធំ ឆក់ខ្សែភ្លើងរបួសធ្ងន់ធ្ងរខណៈកំពុងឡើងដោះទង់

0
17

ខេត្តកំពង់ធំ៖ មានហេតុការណ៍មួយបង្ករឲ្យមានការភ្ញាក់ផ្ញើល ដល់បងប្អូនប្រជាពលរដ្ឋ ដោយសារមាន ក្មេងដែលជា កូនសិស្សលោកម្នាក់ ទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលឡើងដោះទង់ មិនបានប្រយ័ត្នបណ្តាលឲ្យមាន ករណីឆក់ខ្សែភ្លើង តែត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយសង្រ្គោះអាយុជីវិតឲ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។
យោងតាមសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី ២៦ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចក្លោងទ្វាចូលវត្តស្រយូវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅវេលាម៉ោង៩.៤៥នាទី ក្មេងប្រុសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ ម៉ាប់ អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយព្រះសង្ឃនៅវត្តស្រយូវ ចំណែកឱពុកយទេ ម្ដាយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ នៅថ្ងៃកើតហេតុ ព្រះសង្ឃមានប្រើឲ្យក្មេងប្រុសម្នាក់នេះ ឡើងដោះទង់នៅនិងក្លោងទ្វារចូលវត្ត ខណៈពេលកំពុងតែដោះ ក៏ស្រាប់តែខ្សែភ្លើងបានឆក់ធ្លាក់មកដីតែម្តង ។
បន្ទាប់ពីហេតុកាណ៏ឆក់ខ្សែភ្លើង គណះកម្មការវត្ត បានខ្នះខ្នែងយ៉ាងយកចិត្តទុកដាក់ ក្នុងការជួយអន្តរាគមន៍ ជួយយករថយន្តសង្រ្គោះបន្ទាន់ ដឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីជួយសង្រ្គោះអាយុជីវិត ខណៈនេះក្មេងរងគ្រោះ កំពុងសំរាកនិងព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ធំ តែសូមបញ្ជាក់ផងដែរថា នៅពេលកើតហេតុ ពុំមានសម្ថកិច្ច ឬក៏អាជ្ញាធរមូលដ្នានមកអើពើនោះទេ សង្ស័យអាជ្ញាធរគាត់ជាប់រវល់មមាញឹកខ្លាំង រហូតមិនអាចមកជួយអន្តរាគមន៍ ជួយសង្រ្គោះអាយុជីវិតក្មេងប្រុសរងគ្រោះបាន នេះសំណាងហើយដែល ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានជួយទាន់ តែ បើនៅចាំអាជ្ញាធរ ឬសមត្ថកិច្ចមកជួយ ប្រហែលដាច់ខ្យល់ស្លាប់មិនខានឡើយ។
ក្នុងនោះប្រជាពលរដ្ឋ បានសំណូមពរ ឲ្យសមត្ថកិច្ចពាក់ព័ន្ឋ សូមមេត្តាជួយរៀបចំខ្សែភ្លើងនៅចំនុច ក្លោងទ្វារចូលវត្តស្រយូវផង ដោយសារតែមានខ្សែដាច់រប៉ាត់រប៉ាយ ខ្លះធ្លាក់ បង្ករឲ្យមានការព្រួយបារម្ភណ៍ យ៉ាងខ្លាំងចំពោះអាយុជីវិត របស់ មនុស្សសត្វ ដែលធ្វើដំណើរឆ្លងកាត់នៅចំនុចនេះ ជាកស្តែងក្មេងប្រុសម្នាក់វិសតែនិងបាត់បងជីវិតដោយសារតែ ភាពមិនយកចិត្តទុកដាក់របស់អាជ្ញាធរ ។
ដោយ ចាន់ ប៊ុនថន

LEAVE A REPLY

Please enter your comment!
Please enter your name here