អភិបាលស្រុកតាំងគោកព្រមទាំងព្រះគ្រូចៅអធិការវត្តគុកហនគរចុះចែកអំណោយសប្បុរសធម៌ដល់បងប្អូនទីទ័លក្រចំនួន ៣០គ្រួសារ

0
44

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំង និងព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ បានបានចុះសួរសុខទុក្ខចែកអំណោយសប្បុរសធម៌ដល់លោកយាយ លោកតា ទីទ័លក្រចំនួន ៣០គ្រួសារ មានទីតាំងផ្សេងគ្នា ទាំង៧ភូមិ នៃឃុំពង្រ ស្រុកតាំងគោកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ។
នៅក្នុងឱកាសនោះផងដែលព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរសម្ដែងនូវទឹកចិត្តសប្បាយរីករាយដែលឃើញថ្នាក់ដឹកនាំស្រុកយកចឹត្តទុក្ខដាក់ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណាក៏ដោយលោកតែងចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ។
លោក ហាក់ ម៉ុងហួត បានលើកោឡើងតាមការចង្អុញរបស់លោកបណ្ឌិត ងួន ញ៉ិល លោកបណ្ឌិត ថោង ខុន និងលោក សុខ លូ អភិបាលខេត្តកំពង់ធំដែលលោកតែងតែក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចេះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជាប្រចាំដើម្បីដឹងពីតម្រូវការចាំបាច់របស់ពលរដ្ឋស្របពេលដែលពិភពលោកនិងកម្ពុជាយើងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ហើយពេលនេះក៏កំពុងរងនូវផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងទៀត។
ជាមួយគ្នានេះ លោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខនិងការយកចិត្តទុកដាក់ពីសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជានិច្ចកាលលោកតែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋនិងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងនណាម្នាក់អត់ស្បៀងស្លាប់នោះទេគឺត្រូវធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលាចំពោះប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការភាព ដែលមានទុក្ខលំបាកជនងាយរងគ្រោះជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយអ្វីឡើយ។
ក្នុងនោះដែរលោកក៏បានលើកឡើងថាអំណោយទាំងនេះគឺបានមកពីសេចក្តីអាណិតស្រឡាញ់របស់ ព្រះគ្រូចៅអធិការវត្តគុហនគរដែលព្រអង្គគិតគូរពីទុកលំបាក់របស់លោកយាយ លោកតាទីទ័លក្រនៅឃុំពង្រ ស្របពេលដែលកម្ពុជាយើងទទួលរងនូវជំងឺ កូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់នូវសេដ្ឋកិច្ច ។លោកបន្តទៀតថាសព្វថ្ងៃនេះរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើជីវភាពរបស់បងប្អូនពិសេសជនក្រីក្រដែលមានប័ណ្ណក្រីក្ររាជរដ្ឋាភិបាលនិងផ្ដល់ជាកញ្ចប់ថវិកាដើម្បីផ្គត់ផ្គង់ទៅលើជនក្រីក្រជាប្រចាំខែ។
ជាចុងក្រោយលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា គ្រប់រូបអោយយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ ទោះបីជានៅក្នុងសហគមន៍យើងមិនមានអ្នកឆ្លងយ៉ាងណាក៏ដោយ ក៏ពុកម៉ែបងប្អូនមិនត្រូវថ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលអោយបានជាប្រចាំ ។ត្រូវគោរពច្បាប់ចរាចរណ៌ ដោយធ្វើដំណើរពាក់មួកសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថាអំណោយដែលចែកជូនរួមមានអង្ករ ២០kg មី១កេស ទឹកស៊ីអ៊ីវ១យួរនិងថវិការ២០.០០០រៀល។

LEAVE A REPLY

Please enter your comment!
Please enter your name here