ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់និងប្រជាពលរដ្ឋជាអតីតយុទ្ធជនចំនួន៣ស្រុកទទួល អំណោយសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

0
14

(ឧត្តរមានជ័យ)ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយសារទឹកជំនន់និងប្រជាពលរដ្ឋជាអតីតយុទ្ធជនជាង ១០០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យទទួលបានអំណោយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈទេសរដ្ឋមន្ត្រី គន់ គីម នុប្រធានទី១នៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ អមដំណើរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ។

ពិធីសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយរបស់សម្តេចតេជោនៅពេលនេះបានផ្តល់ជូនប្រជាពលរដ្ឋចំនួន៣ស្រុក អន្លង់វែង នៅបរិវេណសាលាបឋមសិក្សាទួលស្វាយ ចំនួន៦២១គ្រួសារ នៅស្រុកបន្ទាយអំពិលចំនួន ៥៤ គ្រួសារ នៅបរិវេណសាលាស្រុក និងស្រុកចុងកាល់ប្រជាពលរដ្ឋជាអតីតយុវជនចំនួន ៥០០គ្រួសារ នៅបរិវណ ទីស្នាក់កន្លែងប្រជុំរបស់ភូមិ។ ក្នុង១គ្រួសារៗទទួលបានអំណោយជាគ្រឿង ឧបភោគបរិភោគទាំងនេះរួមមាន អង្ករ២៥ គីឡូ មីជាតិ១ កេះ ទឺកត្រី ១យួរ ទឹកបរិសុទ្ធ១កេះ ត្រីខ ១យួរ ទឹកផ្លែឈើ ១កេះ។

សូមជម្រាបថាកាលពីម្សិលមិញរសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ២០២០ ទេសរដ្ឋមន្ត្រី គន់ គីមបានអញ្ជើញចុុះសួរ សុខទុកនិងនាំយកអំណោយ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៦២១គ្រួសារនៅស្រុកអន្លងវែង ព្រឹកថ្ងៃ២៦ខែតុលានេះឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យតំណាងទេសរដ្ឋមន្ត្រីចុះសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥៤គ្រួសារនៅស្រុកបន្ទាយអំពិល នៅថ្ងៃនេះដ៍ដែលទេសរដ្ឋមន្ត្រី គន់គីមចុះសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋដែលជាអតីតយុទ្ធជនចំនួនជាង៥០០គ្រួសារ នៅស្រុកចុងកាល់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្មោះត្រង់ ឯកឧត្តម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានយកចិត្តទុក្ខខិតខំប្រឹងប្រែងក្នុងបុព្វហេតុជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះនិងងាយរងបំផុតនៅទូទាំងប្រទេស។

ជាក់ស្តែងក្នុងអំឡុងគ្រោះមហន្តរាយធម្មជាតិដោយជំនន់ទឹកភ្លៀងនេះ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១នៃគណៈ កម្មការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានខិតកាន់តែជិតរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាដើម្បីជួយស្វះស្វែងជួយសម្រួលការលំបាកប្រជាពលរដ្ឋគ្រប់ពេលវេលា។

ទេសរដ្ឋមន្ត្រី អោយដឹងថា អំណោយរាជរដ្ឋាភិបាលកម្ពុជា ទាំងអស់ គឺបានមកពីសប្បុរសជនក្នុងស្រុកនិងក្រៅស្រុក សម្រាប់ជួយសម្រួលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះបំផុតដោយគ្រោះមហន្តរាយនានា ដោយមិនប្រកាន់និន្នាការនយោបាយសាសនាពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here