រថយន្តRX300 បុកម៉ូតូចំពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ម្នាក់ និងស្លាប់បាត់បង់ជីវិតម្នាក់នៅហ្នឹងកន្លែងកើតហេតុ

0
24

(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ បណ្តាលអោយស្លាប់មនុស្ស ០១នាក់(ស្រី) និងរបួសធ្ងន់ ០១នាក់(ស្រី) ខូចខាតរថយន្ត ០១គ្រឿង , ម៉ូតូ ០១
គ្រឿង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃចន្ទ ១០កើត ខែកក្តិក ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង
១២ និង ១៥នាទីថ្ងៃត្រង់ នៅលើកំណាត់ផ្លូវជាតិលេខ ៦ចំណុច មុខផ្ទះ ជាង សល់ ភូមិពុកយុគ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

របាយការណ៍សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកលុចសុីស RX 300 ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ2AP- 8385 បើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ) រត់
គេចខ្លួន បើកបររថយន្តក្នុងទិសដៅពីត្បូងទៅជើង ។
រីឯម៉ូតូម៉ាក C 125 សេរី ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ1D-7936 បើកបរដោយឈ្មោះ សាំង
លីដា ភេទស្រី អាយុ ១៥ឆ្នាំ នៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ សិស្ស
របួសធ្ងន់ ផ្នែកក្បាល(មិនពាក់មួកសុវត្តិភាព)បើកបរម៉ូតូស្របទិសដៅរថយន្ត និងអ្នករួមដំណើរជាមួយម៉ូតូឈ្មោះ ឈឿន ស្រីនិច ភេទស្រី អាយុ ១៥ឆ្នាំ នៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរសិស្ស ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្តិភាព)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ.ធ្វើកំណត់ហេតុប្រមូលវត្ថុតាង រថយន្ត ម៉ូតូ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ចំណែកឯអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ.រីឯសពបានប្រគល់ជូនក្រុមគ្រួសារ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថា មូលហេតុបឋម បណ្តាលមកពីអ្នកបើកបររថយន្ត បើកមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here