ថវិកាជិត២០ម៉ឺនដុល្លាអាមេរិកត្រូវប្រមូលបានពីអង្គកឋិនទានសាមគ្គីដើម្បីប្រមូលបច្ច័យវេប្រគេនព្រះសង្ឃដើម្បីកសាងស្ពានឆ្លងស្ទឹងសែន នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបង្ហើយ

0
53

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងលោកឧកញ៉ា គុយ លាងគី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រះសង្ឃគណៈកម្មការអាចារ្យវត្តពុទ្ធបរិស័ទវត្តកំពង់ស្វាយ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្ដួចផ្ដើមធ្វើពិធីអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យវេប្រគេនព្រះសង្ឃ ដើម្បីកសាងស្ពានឆ្លងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលគ្រោងចំណាយថវិកាប្រមាណជាង៤០ម៉ឺនដុល្លារ។
ក្នុងកិច្ចវេប្រគេននូវទេយ្យទានដល់ព្រះសង្ឃ នារសៀលថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២០ លោកជំទាវ ឃួន ឃុនឌី បានថ្លែងថាអង្គកឋិនទានសាមគ្គីនេះប្រមូលបច្ឆ័យបានចំនួន១៨៧.៧៧១$ (មួយរយប៉ែតសិបប្រាំពីរពាន់ប្រាំពីររយចិតសិបមួយរៀល) ។ លោកជំទាវបានបន្តថាដោយសារប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការរីកចម្រើន ធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទាន កើតចេញពីទឹកចិត្តជ្រះថ្លារបស់បងប្អូន ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងបងប្អូនតាមបណ្តាខេត្តមួយចំនួនដើម្បីយកមកកសាង។
ជាមួយគ្នានេះ លោកជំទាវ ឃួន ឃុនឌី ក៏បានថ្លែងអំណរគុណ លោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង មន្ទីរអង្គភាពគ្រប់ស្ថាប័ន និងលោកយាយ លោកតា និងពុទ្ធបរិស័ទ ដែលអញ្ជើញមកពីបណ្តាខេត្តក្រុង និងទាំងអស់ ដែលបានចូលរួម ក្នុងអង្គកឋិនទានសាមគ្គីនេះ ដើម្បីនាំយកបច្ច័យមកកសាង នូវសមិទ្ធផលនានា ក្នុងវត្តកំពង់ធំនេះ។
លោកជំទាវបានបន្តថា «យើងបានសុខមកដល់ថ្ងៃនេះ ក៏ដោយសារតែកត្តាសុខសន្តិភាព ដូច្នេះបងប្អូនទាំងអស់ត្រុវនាំគ្នារក្សាសន្តិភាព ឱ្យបានយូរអង្វែង ជាមួយនឹងរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ»។
លោកស្រីក៏បានបន្តទៀតថា អង្គកឋិននទាននេះ គឺជាការរួមចំណែកមួយ ដើម្បីលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋហើយនេះ ក៏ជាការបង្ហាញឱ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង និងជាចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាល ឱ្យមានការអភិវឌ្ឍន៍ផងដែរ។
លោក អឹម ជុង ប្រធានគណៈកម្មការវត្តបានលើកឡើងថាការសាងសង់ស្ពាននេះ គឺជាការចូលរួមជាមួយនឹងពុទ្ធបរិស័ទ តាមកម្លាំងសទ្ធាដោយបានកសាងតាំងពីឆ្នាំ២០១៨ ហើយការសាងសង់ស្ពានថ្មមានប្រវែង១៥១,២ ម៉ែត្រ ទទឹង ៤,៥០ ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ដោយគម្រោងចំណាយថវិកាអស់ជាង៤០ម៉ឺនដុល្លារ។លោកបានបន្តទៀតថា ការសាងសង់ស្ពាននេះឡើងគឺបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានទៅសិក្សារៀនសូត្រ និងប្រជាពលរដ្ឋបានដឹក
កសិផលពីត្រើយម្ខាង ទៅត្រើយម្ខាង រឺពីស្រុកមួយទៅស្រុកមួយផងដែរ។ ហើយស្ពានថ្មីនេះនិងកសាងរួចរាល់នៅចុងខែកុម្ភៈឆ្នាំ២០២១ ខាងមុខនេះ ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋមានការសប្បាយចិត្តរីករាយយ៉ាងខ្លាំងដោយទទួលបានស្ពានថ្មថ្មីជាចំណងដៃក្នុងខេត្តកំពង់ធំដែលនឹងសម្ពោធឲ្យបើកប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខហើយយើងឃើញថានេះគឺជាកម្លាំងសាមគ្គីមួយដែលមិនដែលមានប្រជាពលរដ្ឋក៏ដូចជាសហគមន៍ណាធ្វើបានស្ពានដែលមានតម្លៃច្រើនហួសប្រមាណនេះ ។
គួរបញ្ជាក់នេះគឺជាសមិទ្ធផលថ្មីសម្រាប់ខេត្តកំពង់ធំស្ពានថ្មថ្មីនេះគឺជាស្ពានថ្មទី៥និងជាស្ពានឆ្លងស្ទឹងសែនទី៧

LEAVE A REPLY

Please enter your comment!
Please enter your name here