បុរសវ័យ៤៨ឆ្នាំម្នាក់មានជម្ងឺប្រចាំកាយ និងជាមនុស្ស ញៀនស្រា -ស សម្រេចចិត្តធ្វើអត្តឃាត ចងក នៅនឹងមែកដើមពោធិ៍ក្រោយផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម

0
25

(កំពង់ធំ)៖ បុរសម្នាក់មានជម្ងឺប្រចាំកាយ និងជាមនុស្ស ញៀនស្រា សម្រេចចិត្តធ្វើអត្តឃាត ចងក នៅនឹងមែកដើមពោធិ៍ក្រោយផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៣ និង ១៥ នាទីទៀបភ្លឺ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២០ នៅភូមិវល្លិ៍យាវ ឃំុដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ទត អន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិវល្លិ៍យាវ ឃំុដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមការបំភ្លឺពីកូនស្រីបង្កើតឈ្មោះ អន ស្រីមំុ អាយុ ២៦ឆ្នាំ មុខរបរកសិករ នៅជាមួយគ្នា បានរៀបរាប់អោយដឹងថា ស្ទើរតែរៀង រាល់ថ្ងៃឪពុករបស់ខ្លួនតែងតែផឹកស្រាស្រវឹងជាប្រចាំ និងមានជម្ងឺប្រចាំកាយផង។ ជាក់ស្ដែងនៅថ្ងៃទី ២៦ តុលា ២០២០ វេលាម៉ោងប្រហែល ១៧:០០នាទី ឪពុក (សព)ខ្លួនបានទិញស្រា ស កន្លះលីត្រមកផឹកនៅក្រោមផ្ទះ ផឹកអស់ខ្លួនហៅឪពុកឡើងហូបបាយលើផ្ទះ ហូបបាយមិនអស់មួយចានផង ក៏ចុះដីវិញអង្គុយនៅមុខផ្ទះមិនទៅណាទេរហូតដល់យប់ខ្លួនក៏ចូលដេក លុះដល់ម៉ោងប្រហែល ០១:០០យប់ថ្ងៃទី ២៧ តុលា ២០២០ ខ្លួនភ្ញាក់រកមើលឪពុកមិនឃើញក៏ហៅប្ដី និងបងថ្លៃឈ្មោះ ទត រេត ត្រូវជាប្អូនបង្កើតឪពុកខ្លួននាំគ្នាដើររក លុះដល់ម៉ោង០៣:១៥នាទី រកឃើញឪពុកខ្លួន ចងកនិងដើមពោធិ៍ក្រោយផ្ទះចម្ងាយ៥០ម៉ែត្រស្លាប់បាត់ទៅហើយ ។

_បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍ និងរដ្ឋអំណាចមូលដ្ឋាន រួមនិងពេទ្យឃុំ បានចុះធ្វើការពិនិត្យសាកសព និងពិនិត្យទីកន្លែងកើតហេតុ ឃើញថាសពជាប់កព្យួរនឹង កន្សែងពណ៌ ស- ខៀវ ចងក ទៅនឹងមែកពោធិ៍ និងមានស្នាមក្រលួតក . ក្រៅពីនេះយើងមិនឃើញមានស្លាកស្នាមអ្វីដែលសង្ស័យករណីឃាតកម្មឡើយ
ហើយបានដាក់ការសន្និដ្ឋានថា៖ ការស្លាប់របស់ជនរងគ្រោះឈ្មោះ ទត អន ភេទប្រុស អាយុ ៤៨ឆ្នាំនេះគឺស្លាប់ដោយសារចងក ធ្វើអត្តឃាតខ្លួនឯង។
មូលហេតុ : ញៀនស្រា និងមានជម្ងឺប្រចាំកាយផង ។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here