រដ្ឋបាលក្រុងស្ទឹងសែនបានបើកកិច្ចប្រជុំផ្សព្វផ្សាយពង្រឹងច្បាប់ស្ដីពី សុខភាពសត្វ ផលិតកម្មសត្វ និងប្រកាសពាក់ព័ន្ធ ដល់អាជ្ញាធរសង្កាត់ ម្ចាស់សត្តឃាតដ្ឋាន អាជីវករពិឃាតសត្វ គោ ក្របី ជ្រូក និងបក្សី ក្នុងមូលដ្ឋាន

0
17

ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
(កំពង់ធំ)÷ថ្ងៃទី ២៦ខែតុលាឆ្នាំ ២០២០ នៅសាលប្រជុំសាលា ក្រុងស្ទឹងសែន លោកទង់ គឹមតុល អភិបាលរងក្រុងស្ទឹងសែន និងលោកតាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយពង្រឹងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងប្រកាសពាក់ព័ន្ធដល់អាជ្ញាធរមូលដ្ឋានសង្កាត់ម្ចាស់សត្តឃាតដ្ឋាន អាជីវករពិឃាតសត្វ(គោ ក្របី ជ្រូក និងបក្សី)ក្នុងមូលដ្ឋាន ។ សមាសភាពចូលរួមមាន ប្រធានអនុប្រធានការិយាល័យសេដ្ឋកិច្ចអភិវឌ្ឍន៍សហគមន៍ មន្ត្រីជំនាញផលិតកម្មសត្វ បសុព្យាបាល អាជីវករពិឃាតសត្វ និងអាជ្ញាធរ/សង្កាត់សរុបចំនួន ៤៥នាក់ ។
លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំបានលើកឡើងពីច្បាប់ស្ដីពីសុខភាពសត្វ ផលិតកម្មសត្វ និងប្រកាសពាក់ព័ន្ធក្នុងគោលបំណងពង្រឹងដល់អាជីវករឱ្យយល់ដឹងកាន់តែច្បាស់បន្ថែមទៀត និងធ្វើការពិភាក្សាការងារធ្វើអាជីវកម្មពិឃាតសត្វប្រចាំឆ្នាំ ២០២១ ដល់អាជីវករក្រៅសត្តឃាតដ្ឋានក្នុងក្រុងស្ទឹងសែន។ហើយបើមានសត្វ គោ ក្របី ជ្រូក និងបក្សីផ្សេងៗឈឺសូមម្ចាស់សត្តឃាតដ្ឋានទាំងអស់កុំធ្វើពិឃាតឲ្យសោះព្រោះខ្លាចឆ្លងជំងឺ ហើយប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។
ជាមួយគ្នានោះផងដែរលោក ទង់ គឹមតុល អភិបាលរងក្រុងស្ទឹងសែនក៏បានលើកយកលិខិតលេខ ២៤២៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ផ្សព្វផ្សាយពង្រឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដល់ម្ចាស់សត្តឃាតដ្ឋាន អាជីវករពិឃាតសត្វ គោ ក្របី ជ្រូក នឹងបក្សី ក្នុងមូលដ្ឋានក្រុងស្ទឹងសែន ដើម្បីឱ្យអាជីវកម្មពិឃាតសត្វប្រចាំឆ្នាំ ២០២១មិនត្រូវពិឃាតសត្វក្រៅសត្តឃាតដ្ឋានរបស់ខ្លួនទេ ម្ចាស់សត្តឃាតដ្ឋានទាំងអស់ពេលពិឃាតសត្វ ត្រូវពិនិត្យសត្វឲ្យបានត្រឹមត្រូវប្រសិនបើមានករណីសត្វមានបញ្ហាសូមរាយការណ៍និងផ្ដល់ដំណឹងដល់អាជ្ញាធរភូមិ/ឃុំនិងមន្ត្រីជំនាញឲ្យបានទាន់ពេលវេលា។
ស្របពេលដែលជំងឺប៉េស្តអាព្រិចកំពុងតែរីករាលដាលយ៉ាងខ្លាំង លោក ទង់ គឹមតុល អភិបាលរងក្រុងស្ទឹងសែនក៏សំណូមពរដល់ម្ចាស់សត្តឃាតដ្ឋានទាំងអស់គោរពច្បាប់ស្ដីពីសុខភាពសត្វនិងផលិតកម្មសត្វឲ្យបានត្រឹមត្រូវ។សូមឱ្យបងប្អូនទាំងអស់កុំភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាពិបាល

LEAVE A REPLY

Please enter your comment!
Please enter your name here