ស្ត្រីចំណាស់ម្នាក់ព្រោះតែចង់គេចវេសពីជម្ងឺរ៉ាំរ៉ៃប្រចាំកាយ សម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯង នៅនិងទ្រុងមាន់ស្លាប់យ៉ាងអាណោចអាធ័ម

0
15

(កំពង់ធំ)៖ អាសូរ!ស្ត្រីចំណាស់ម្នាក់តូចចិត្តខ្លួនមានជម្ងឺរ៉ាំរ៉ៃប្រចាំកាយ សម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងនៅនិងទ្រុងមាន់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ និង ២០ នាទីទៀបភ្លឺ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២០ នៅចំនុចទ្រុងមាន់ផ្ទះជនរងគ្រោះភូមិសិរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ ស្រី អុិជ ភេទស្រី អាយុ ៥០ឆ្នាំជនជាតិខ្មែរ នៅភូមិសិរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ ជួន សេម ភេទប្រុស អាយុ ៦០ឆ្នាំជនជាតិខ្មែរ (ត្រូវជាប្តីរបស់ជនរងគ្រោះ) បានបំភ្លឺថា៖ មុនកើតហេតុរយ:ពេលបីថ្ងៃ ប្រពន្ធរបស់ខ្លួនបាននិយាយផ្តែផ្តាំខ្លួន និងញាត្តិជិតខាងថា៖ ជួយមើលកូនគាត់ផង លុះដល់ថ្ងៃ២៧ .១០ . ២០២០ វេលាម៉ោង ០៤:២០នាទី ទៀបភ្លឺប្រពន្ធរបស់ខ្លួនបានទៅចងក នៅទ្រុងមាន់ស្លាប់តែម្តង។

ទទួលបានព័ត៌មានភ្លាមសមត្ថកច្ចជំនាញយើង សហការជាមួយនាយប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសពដើម្បីចូលរួមពិនិត្យទីកន្លែងកើតហេតុនិងសាកសព។
តាមការពិនិត្យ: នៅលេី ក មានស្នាមទ្រុឌទំហ៊ំ០.៧ស.ម ព័ទ្ធកបញ្ឆិតទៅក្រោយ ក្រៅពីនេះនៅលេីដងខ្លួុន ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញយើងបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ ស្រី អិុជ ស្លាប់ដោយសារធ្វេីអត្តឃាត (ចងក)ខ្លួុនឯង។
មូលហេតុ: មានជម្ងឺរ៉ាំរ៉ៃប្រចាំកាយ។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សព ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here