លោកឧកញ៉ាហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំព្រះវិហារអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ៥០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់

0
17

ខេត្តកំពង់ធំ៖ លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន និងលោក ឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ រួមទាំងសហការី នៃសភាពាណិជ្ជកម្ម បានអញ្ជើញចុះចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន៥០គ្រួសារ រស់នៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០។
ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន៥០គ្រួសារ មានជីវភាពលំបាកខ្វះខាតបានទទួលអំណោយពីសប្បុរជន លោក ឧកញ៉ាហេង សំណាង ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គ.ក មីមួយកេស ទឹកស៊ីអ៊ីវទឹកត្រី២យួរ ត្រីខមួយយួរ ក្រម៉ាមួយ និងថវិកា១ម៉ឺនរៀល នេះគឺជាទឹកចិត្តសម្បុរសធម៌ ក្នុងការចូលរួមចែករំលែកដោះស្រាយជូនប្រជាពលរដ្ឋក្នុងស្ថានភាពមានទឹកជំនន់ ជួយគ្នាក្នុងគ្រាមានអាសន្ន ។
លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានកោតសរសើរចំពោះលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ រួមជាមួយនិងសហការីទាំងអស់ ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី ក្នុងការចូលរួមចែករំលែក ដោះស្រាយទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគិតគូរពីជីវភាពរស់នៅរបស់បងប្អូន ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ និងបានអំពាវនាវឲ្យអាជ្ញាធរគ្រប់រាជធានីខេត្តក្រុង ចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ដល់មូលដ្ឋាន ដើម្បីជួយដោះស្រាយ រាល់បញ្ហាការលំបាករបស់បងប្អូននៅគ្រប់ទិសទី និងត្រូវបំម្រើប្រជាជនដោយស្មោះឥតលក្ខខណ្ទ បើទោះបីក្នុងតំម្លៃណាក៏ដោយ ធ្វើយ៉ាងម៉េចឲ្យតែប្រជាជនរស់នៅបានសុខ គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរ។
លោក ឧកញ៉ាហេង សំណាង បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ជឿជាក់និងស្មោះត្រង់ ក្នុងការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំយកនូវសុខសន្តិភាព មកជូនបងប្អូនរហូតមកដល់សព្វថ្ងៃនេះ ដូច្នេះបច្ចុប្បន្នបងប្អូន លោកយាយ លោកតា រស់នៅបានសុខសាន្ត ក្រោមម្លប់សន្តិភាពក៏ត្រូវតែចូលរួម រក្សាម្លប់សន្តិភាពនេះឲ្យបានយូរអង្វែង និងគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងឈានទៅរកភាពរីកចម្រើន សម្រាប់អនាគត់កូនចៅជំនាន់ក្រោយ ក្នុងនោះដែរលោកឧកញ៉ា បានក្រើនរំលឹកដល់បងប្អូនលោកយាយ លោកតា រក្សាសុខភាពអនាម័យ ពិសារទឹកស្អាត រស់នៅប្រកបបរិស្ថានស្អាតដោយជុំវិញលំនៅដ្ឋាន និងបន្តចូលរួមការពារទប់ស្កាត់ការពារទប់ស្កាត់មេរោគជម្ងឺកូវិត១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here