លោក លី សីហនន្ទ អគ្គនាយកក្រុមហ៊ុនNSZ wold និងសហការី បានឧបត្ថម្ភអង្ករនិងសម្ភារៈមួយចំនួនមករដ្ឋបាលខេត្តកំពង់ធំ

0
13

(កំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានទទួលអង្ករចំនួន៣តោន មី១០០ កេសត្រីខ១០០យួរ ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរ ពីលោក លី សីហនន្ទ
អគ្គនាយកក្រុមហ៊ុនNSZ wold និងសហការីដើម្បីបានចូលរួមជួយប្រជាពលរដ្ឋក្នុងគ្រោះជំនន់ទឹកភ្លៀងក៏ដូចជាពលរដ្ឋងាយរងគ្រោះដែលកំពុងកើតមាននៅក្នុងខេត្តកំពង់ធំ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ។
ជាមួយគ្នានោះដែរឯកឧត្ដម សុខ លូ តំណាងឲ្យរដ្ឋបាលខេត្តទាំងមូលសូមថ្លែងអំណរគុណដល់លោក លី សីហនន្ទ
អគ្គនាយកក្រុមហ៊ុនNSZ wold និងសហការី ដែលបានផ្តល់គ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្តក្នុងការងារមនុស្សធម៌ដើម្បីធ្វើការចាត់ចែងរៀបចំចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ធំ ក្នុងការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ ៕
ក្នុងនាមរដ្ឋបាលខេត្តសូមគោរពជូនពរលោក លី សីហនន្ទ អគ្គនាយកក្រុមហ៊ុនNSZ wold និងសហការី ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here