អភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ២០០គ្រួសារ នៅក្នុងស្រុកដាច់ស្រយាលមួយ ជាប់ព្រំដែនប្រទេសឡាវ !

0
21

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋ ២០០គ្រួសារ ដែលស្ថិតនៅតំបន់ដាច់ស្រយាលពីទីប្រជុំជន ទទួលបានអំណោយពី សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយះអាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៧តុលាឆ្នាំ២០២០។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ បានដឹកនាំមន្ត្រីក្រោមឧិវាទ រួមទាំងអាជ្ញាធរនៅក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ ពិនិត្យពីការរស់នៅ និងការនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតែជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅឧត្ថម្ភប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ២០០គ្រួសារ មកពីភូមិចំនួន ៤ ស្ថិតនៅក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ។
លោក ម៉ុម សារឿន បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូននៅក្នុងពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងពីរបានផ្តល់ជូនបងប្អូនតាមរយះរដ្ឋបាលខេត្ត រួមមាន បន្ទះផ្ទាំងសូឡាប្រើពន្លឺព្រះអាទិត្យ ២០០គ្រឿង និងមុងជ្រលក់ថ្នាំ ចំនួន ២០០ សម្រាប់ផ្តល់ជូនបងប្អូន ដែលកំពុងរស់នៅលើដែនដីកោះ ស្ថិតក្នុងទីដាច់ស្រយាលមួយពីទីប្រជុំជន គឺឃុំកោះស្នែង មានភូមិសាស្ត្រលំបាកក្នុងការជួបប្រាស្រ័យ ប៉ុន្តែ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត នៅតែគិតគូពីជីវភាពរស់នៅរបស់បងប្អូនជានិច្ច។ ដូច្នេះ ប្រជាពលរដ្ឋទាំង ២០០គ្រួសារ ក្នុងមួយគ្រួសារៗ នឹងទទួលបានបន្ទះផ្ទាំងសូឡា១ និងមុងជ្រលក់ថ្នាំ១ សម្រាប់យកទៅប្រើប្រាស់នៅក្នុងគ្រួសារ។
អភិបាលស្រុកបុរីអូស្វាយសែនជ័យ លោក លី មិនា បានថ្លែងថា ឃុំកោះស្នែង គឺជាដែនដីកោះដែលស្ថិតនៅទីដាច់ស្រយាល មានភូមិសាស្ត្រលំបាក ហើយប្រជាពលរដ្ឋដែលរស់នៅលើដែនដីកោះនេះ មិនទាន់មានអគ្គីសនីប្រើប្រាស់នៅឡើយទេ និងប្រជាពលរដ្ឋទាំងអស់មាន ៦៣៥គ្រួសារ និងមានពលរដ្ឋក្រីក្រ ១៧៤គ្រួសារ រស់នៅក្នុងភូមិចំនួន ៤ គឺភូមិកោះស្នែង ភូមិកោះស្រឡៅ ភូមិកោះកី និងភូមិជាំធំ ។ លោកបានបញ្ជាក់ថា ក្រោមការគិតគូពី ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋ ១៧៧គ្រួសារ នៅក្នុងស្រុកបរីអូរស្វាយសែនជ័យ បានទទួលការបំពាក់អគ្គីសនីសូឡាខ្នាតធំ ចាប់ពី ៨០វ៉ាត់ ដល់៣២៥វ៉ាត់ ក្នុងជំហ៊ានទី១ ដោយការបង់រំលួសក្នុងគម្រោងមូលនិធី អគ្គសនីភាវូនីយកម្មជនបទ ដោយមានការឧបត្ថមធានាពី រាជរដ្ឋាភិបាល ក្នុងនោះ រាជរដ្ឋាភិបាល បានចេញថ្លៃដើម១ ចំណែក និងតម្លៃនៅសល់ គឺអ្នកជាវបង់រំលួសបន្ថែម និងនៅក្នុងឃុំកោះស្នែង ក៏ទទួលបាន ៣៨គ្រឿងក្នុងជំហ៊ានទី១នោះ កាលពីខែសីហាឆ្នាំ២០២០ កន្លងទៅនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here