យប់មិញ ស្ត្រីម្នាក់ត្រូវបានស្លាប់ក្រោមរថយន្តអូសជាង១០០ម៉ែត្រ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅមុខវិទ្យាល័យព្រះបាទសុរាម្រឹត

0
42

……………………………………..
កំពង់ឆ្នាំង: នៅថ្ងៃទី២៩.ខែតុលាឆ្នាំ២០២០.កាលពីយប់មិញវេលាម៉ោងជិត១២ ថ្ងៃទី២៨ ខែ១០ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធំ និងម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ត្រូវបានបាត់បង់ជីវិតនៅក្រោមរថយន្ត នៅមុខវិទ្យាល័យព្រះបាទសុរាម្រឹតក្រុងកំពង់ឆ្នាំង រថយន្តនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន។

-ខណៈដែលរថយន្តធំមួយគ្រឿងបានបើកបរពីទិសខាងកើតសំដៅទៅក្រុងភ្នំពេញ មកដល់ចំណុចមុខសាលាក្រុងកំពង់ឆ្នាំង ស្របពេលដែលម៉ូតូស្ត្រីបានជិះមកដល់ចំណុចនេះ ក្នុងទិសដៅផ្ទុយគ្នា ក្រោយពីបុកហើយ ទាំងម៉ូតូទាំងស្ត្រីរូបនោះ នៅក្រោមរថយន្ត ត្រូវបានរថយន្តបើកអូសជាង១០០ម៉ែត្រ ទើបមកដល់មុខវិទ្យាល័យព្រះបាទសុរាម្រឹត។

-ស្ត្រីស្លាប់ មានឈ្មោះ នួន ស្រីហៀង អាយុ២០ឆ្នាំ រស់នៅភូមិកោះត្រឡាច សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង មានមុខរបរជាអ្នកម៉ាស្សា កូសខ្យល់ នៅតាមហាងក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ខណៈដែលស្ត្រីរូបនេះខ្ចីម៉ូតូរបស់គេជិះទៅទិញបង្អែមនៅចំណុចផ្សារលើ។

LEAVE A REPLY

Please enter your comment!
Please enter your name here