ឃាត់ខ្លួនឳពុកបង្កើតរំលោភកូនស្រីខ្លួនឯងអាយុ ១៤ ឆ្នាំ រយះពេល២ឆ្នាំ តាំងពីឆ្នាំ២០១៨

0
42

……………………………………….
កំពង់ឆ្នាំង:នៅថ្ងៃទី/28/តុលា/2020 ក្រោយពីទទួលបាននូវការណែនាំពីស្នងការនគរបាលខេត្តឧត្តមសេនីយ៍ទោ ខូវ លី ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននិងការងារយេនឌ័រ ដែលមានឧត្តមសេនីយ៍ត្រី មាស សុម៉ាលី និងវរសេនីយ៍ឯក ស្រី សុដា ជាការិយាល័យ បានធ្វើការស្រាវជ្រាវបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ។

-ក្រោយពីទទួលបានពាក្យបណ្ដឹងពីលោកយាយរបស់ជនរងគ្រោះ ជនសង្ស័យឈ្មោះ សម្បត្តិ ខឿ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ តាមល់លើ ឃុំ កោះថ្កូវ ស្រុកជលគីរី ខេត្ត កំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ។

#អំពីរឿងហេតុកាលពីឆ្នាំ ២០១៨ រហូតមកដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ២២:០០នាទី នៅចំនុចលើផ្ទះឈ្មោះ យឺន តាន ស្ថិតនៅភូមិ តាមល់លើ ឃុំ កោះថ្កូវ ស្រុកជលគិរី កើតមានករណី រួមភេទជាមួយអនីតិជនដោយបុព្វញាតិ ទៅលើឈ្មោះ ( ស ណ ស) ភេទ ស្រី អាយុ ១៤ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដែលបង្កឡើងដោយជនសង្ស័យជាឪពុកបង្កើតឈ្មោះ សម្បត្តិ ខឿ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ ។ លុះដល់ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ សមត្ថកិច្ចបាន ទទួលបណ្តឹងពីយាយជនរងគ្រោះនិងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កសាងសំណុំរឿងទៅតាមនីតិវិធី ។
– តាមចម្លើយរបស់ជនសង្ស័យឈ្មោះ សម្បត្តិ នឿ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ តាមល់ លើ ឃុំ កោះថ្កូវ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង បានឆ្លើយថា ខ្លួនពិតជាប្រព្រិត្តតាំងពីឆ្នាំ ២០១៨។
#ការស៊ើបអង្កេតៈ
– តាមកំណត់ហេតុបណ្ដឹងរបស់ឈ្មោះ សាន ទី ភេទ ស្រី អាយុ ៦៨ ឆ្នាំ រស់នៅភូមិ ព្រៃគ្រីជើង ឃុំ ព្រៃគ្រី ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង បានប្ដឹងថា កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ០៦:០០ នាទី ព្រឹក កូនស្រីរបស់ខ្លួនរស់នៅភូមិ តាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី បានទូរស័ព្ទប្រាប់មកខ្លួន ថាម៉ែជួយខ្ញុំផង អាខ្យា ប្តីរបស់វាចាប់រំលោភកូនបង្កើតឈ្មោះ (ស ណ ស)រយះពេល២ឆ្នាំមកហើយពេលឮ កូននិយាយប្រាប់ រួចខ្លួនក៏ប្តឹងសមត្ថកិច្ចតែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here