បងប្អូនប្រជាពលរដ្ឋចំនួន៧០គ្រួសារ នៅឃុំកំពង់ព្រះគគីរស្រុកបរិបូណ៌ រងគ្រោះដោយទឹកជំនន់មកទទួលបានអំណោយពីរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង

0
24

ខេត្តកំពង់ឆ្នាំង នៅព្រឹក ថ្ងៃទី 28 ខែតុលាឆ្នាំ 2020 នេះឯកឧត្តម អម សុភាអភិបាលរងខេត្តកំពង់ឆ្នាំង អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងអនាម័យជាប់ជាប្រចាំ ដើម្បីចៀសវាង ជំងឺកូវីដ19 ។

មានប្រសាសបែបនេះនៅក្នុងឱកាសដែលឯកឧត្តមចែកអំណោយជូនដល់គ្រួសាររងគ្រោះ ចំនួន ៧០គ្រួសារនៅក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាលរងខេត្តក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្ដេច តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខសុខមាលភាព ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តមក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះកូនតូចៗនៅរដូវទឹកឡើងនេះខ្លាចដោយសារគ្រោះថ្នាក់លង់ទឹក ។ នៅក្នុងឱកាសនោះដែរ លោក ថោង ចំរើនប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដោយឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅក្នុងឃុំកំពង់ព្រះគគីរ ប្រមុខរាជ
រដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តកំពង់
ឆ្នាំង បានផ្ដល់ជូនអំណោយដល់គ្រួសាររងគ្រោះចំនួន ៧០ គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០
គីឡូក្រាម មី ១ កេសទឹកត្រី ១ យួរទឹកស៊ីអ៊ីវ ១ យួរក្រមា ១និងថវិកា ២ម៉ឺនរៀលផងដែរ ។

សូមរំលឹកដែរថាបន្ទាប់ពីមានទឹកជំនន់នៅតាមបណ្ដាស្រុកឃុំក្នុងខេត្ត រយៈកាលកន្លងទៅនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំងក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបាននាំអំណោយផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ គ្រប់ពេលវេលានិង គ្រប់ទីកន្លែងផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here