កំលាំងស្រាវជ្រាវព័ត៌មាន អហផទ-អហខេត្ត-នប.ខេត្ត-រដ្ឋបាល ព្រៃឈើកែវសីមា-បរិស្ថាន-និងកំលាំងគណៈបញ្ជារការឯកភាពស្រុកកែវសីមា បានចុះត្រួតពិនិត្យកន្លែងសន្និធិឈើគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ

0
27

សូមរំលឹកថា ÷ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០ កំលាំងស្រាវជ្រាវព័ត៌មាន
អហផទ-អហខេត្ត-នប.ខេត្ត-រដ្ឋបាល ព្រៃឈើកែវសីមា-បរិស្ថាន-និងកំលាំងគណៈបញ្ជារការឯកភាពស្រុកកែវសីមា បានចុះត្រួតពិនិត្យកន្លែងសន្និធិឈើគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ នៅ ផ្ទះលោក ស្រ៊ុន សុធារ៉ា (ហៅញ៉ាញ់) ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌល់គិរី ដោយគ្មានការ សហការពីម្ចាស់ផ្ទះ ក្រុមការងារ ក៏បានរាយការណ៍ជូន លោកព្រះរាជអជ្ញាខេត្ត មណ្ឌលគិរី ហើយបានហ៊ុពទ្ធ័រយៈ ពេលមួយយប់ ដោយសារល្ងាចពេក ហួសម៉ោងរដ្ឋបាល ដើម្បីធ្វើការ ឆែកឆេរ រហូតដល់ម៉ោង៧.២៥នាទីព្រឹក ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ ដោយ មានការ សម្របសម្រួល ពីលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី គាត់ក៏បានបញ្ជាអោយកាត់សោរបង កន្លែងប្រមូល និងសន្និធិឈើ ដើម្បីចូលឆែកឆេរត្រួតពិនិត្យ
-លទ្ធផលដែលទទួលបាន ដែលជា វត្ថុតាងល្មើស ត្រូវបានដកហូត រឹបអូសយកមករក្សាទុកជាសម្បត្តរដ្ឋរួមមាន÷
១/-រថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2A4994 ចំនួន ១ គ្រឿង
២/-រថយន្តHiyandai ក្បាលពណ៌ស ទ្រុងពណ៌ទឹកបុិច ពាក់ស្លាកលេខ ភ្នំពេញ3A0637.ចំនួន១គ្រឿង
៣/-គោយន្តស្ទូចកែឆ្នៃចំនួន១គ្រឿង
៤/-ឈើអារឡាំងជ្រុង ប្រភេទលេខមួយ
-​ឈើប្រភេទ ស្រឡៅចំនួន ៧៥ដុំ
-​ឈើប្រភេទគគី ចំនួន១២ដុំ
-​ឈើសុក្រមចំនួន ៥ ដុំ
+សរុបឈើទាំងអស់ចំនួន៩២ដុំ
ស្មើនឹងចំនួន២១ម៉ែត្រគូប ១២៧
ទីតាំងប្រមូល និងសន្និធិឈើរបស់ឈ្មោះ ស្រុន ធារ៉ា ( ហៅញាញ់ ) ត្រូវបានលោកព្រះរាជអជ្ញារងខេត្ត ធ្វើកំណត់ហេតុ បិទទីតាំងបណ្តោះអាសន្នសុិន ។
-បច្ចុប្បន្នវត្ថុតាងល្មើសខាងលើ ត្រូវបាន យកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា ជាបណ្តោះអាសន្ន ។
ដើម្បីរក្សាប្រសិទ្ធិភាព បទបញ្ជាប្រមុខដឹកនាំ សូមឱ្យឯកឧត្ដមនាយឧត្ដម សេនីយ៍ សៅ សុខា ប្រធានគណ:កម្មការ ថ្នាក់ជាតិ ក្នុងការ ការពារ ទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធាន ធម្មជាតិ សូមបន្តចាត់ឱ្យកម្លាំងជំនាញ ក្រោមឱវាទ ចុះស្រាវជ្រាវ រកមុខជនល្មើស ឈ្មោះ ស្រុន ធារ៉ា ហៅ ញ៉ាញ់ និង អ្នកពាក់ព័ន្ធ យកមក ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here