រឹបអូសឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅក្នុងភូមិសាស្ត្រ នៃស្រុកសង្កែ

0
12

ខេត្តបាត់ដំបង !ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង​ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី​ ចេង​ ឡេង​​ ស្នង ការរងផែនការងារ​ប្រឆាំងបទល្មេីស​សេដ្ឋកិច្ច បានដឹកនាំកម្លាំងការិយាល័យនគររបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ ដែលមាន លោក​វរសេនីយឯក​ យី​ យក់សាន ជានាយការិយាល័យ ដោយសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិប​ត្តិការបង្រ្កាបបទល្មើសនេសាទ​ដោយ​ខុសច្បាប់នៅលើបួនទីតាំងផ្សេងគ្មា ក្នុងភូមិសាស្រ្តភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ​ ខេត្តបាត់ដំបង​។

លោក​វរសេនីយឯក​ យី​ យក់សាន ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឌកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការរយះពេលពេញមួយថ្ងៃជាលទ្ធផល សមត្ថកិច្ចអនុវត្តបង្រ្កាបបានលើ០៤គោលដៅ ដែលក្នុងនោះគោលដៅទី១-ចំណុចត្រស់ជុំ ទី២-ចំណុចរាំងស្រោង , ទី៣-ចំណុចអូរដងក្តារ ,និងទី ៤-ចំណុចអូរជុំ ។

លោកបន្តថា នៅក្នុងយុទ្ធនាការការបង្រ្កាបទាំង០៤គោលដៅខាងលើនេះ សមត្ថកិច្ចជំនាញរឹបអូសបានវត្ថុរាងរួមមាន៖ -សាច់មងប្រវែង ២,០០០ម៉ែត្រ – ឡុកចំនួន ០៩ឡុក -និងបង្គោលឈើចំនួន ៧២០ដើម ។

ហើយក្រោយពេលបញ្ចប់កិច្ចប្រតិត្តិការនេះសម្ភារៈល្មើស​ច្បាប់ខាងលើសមត្ថកិច្ចបានធ្វេីការដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ ហើយចំណែកឯមុខសញ្ញាប្រព្រឹត្តិអំពេីល្មេីសច្បាប់សមត្ថ​កិច្ចកំពុងកំណត់អត្តសញ្ញាណហេីយ​ពេលបន្ទាប់នឹងត្រូវ​រៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង​ដេីម្បីអនុវត្តតាមផ្លូវច្បាប់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here