បុរសវ័យ៥២ឆ្នាំម្នាក់ ធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងនៅលើផ្ទះប្អូនថ្លៃ ដោយមិនដឹងពីមូលហេតុ

0
17

(កំពង់ធំ)៖ បុរសម្នាក់បានសម្រេចធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងនៅលើផ្ទះប្អូនថ្លៃ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ៏ម ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៥ និង ០០ នាទីព្រឹកថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចត្រង់ផ្ទះប្អូនថ្លៃ របស់ជនរងគ្រោះឈ្មោះ ផុន សារឿន ភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ លី ប៊ុនថន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

តាមការបំភ្លឺរបស់ប្រពន្ធចុងជនរងគ្រោះឈ្មោះ ផុន សុផាត ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មកស្នាក់ជាបណ្តោះផ្ទះប្អូននៅភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអោយដឹងថា ប្តីរបស់ខ្លួនបានមកពីទាលុយកូនរបស់ប្រពន្ធដើមជំពាក់ នៅខេត្តឧត្តមានជ័យ តែកូនមិនសងថែមទាំងជេរប្រមាថ ដេញចេញពីផ្ទះហើយជនរងគ្រោះក៏បានត្រឡប់រកប្រពន្ធចុងវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២០ មកដេកនៅជាមួយប្រពន្ធចុង ដែលមានកូនភ្លោះតូច០២ នាក់ អាយុជាងមួយឆ្នាំ ហើយជនរងគ្រោះមិនមានជម្លោះអ្វីឡើយ នៅយប់ថ្ងៃកើតហេតុជនរងគ្រោះបានដេកជាមួយខ្លួនធម្មតា លុះភ្ញាក់ឡើងម៉ោងប្រហែល ៥ទៀបភ្លឺ ក៏បានឃើញប្តីចងកលើផ្ទះស្លាប់បាត់ទៅហើយ ហើយក៏បានរាយការណ៍ជូនសម្ថតកិច្ចតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញយើង សហការជាមួយគ្រូពេទ្យធ្វើការពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសព ។
តាមការពិនិត្យឃើញថា ៖ សាកសពជនរងគ្រោះមានស្នាមរលាកស្បែកពណ៌ខ្មៅ ទ្រុឌទំហ៊ំប្រវែង ២ស ម x ២៦ ស ម ពីក.ខាងមុខ បញ្ឆិតទៅលើដល់ត្រច្រៀកទាំងសង់ខាង។

ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញយើងបានធ្វើការសន្និដ្ឋានថា ការស្លាប់នៃជនរងគ្រោះ ដោយសារស្ទះផ្លូវដង្ហើម(ចងក.ធ្វើអត្តឃាតខ្លួនឯង) មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនទៅប្រពន្ធដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here