បុរសម្នាក់លើកកង្ហារបញ្ឈរ កាន់ប៉ះតំណរខ្សែភ្លើងបណ្តាលអោយឆក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ

0
25

(កំពង់ធំ)៖ បុរសម្នាក់លើកកង្ហារបញ្ឈរ កាន់ប៉ះតំណរខ្សែភ្លើងបណ្តាលអោយឆក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៥០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ស៊ី ធានី ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
មូលហេតុ៖ បើកកង្ហារនៅផ្ទះ ពេលកង្ហារដួល ជនរងគ្រោះចាប់លើកប៉ះចំខ្សែភ្លើងមានឆ្លងចរន្ត បណ្ដាលឱ្យឆក់ស្លាប់តែម្ដង។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here