បែកធ្លាយលោកអនុសេនីយ៍ឯក ឡុង វឿនមេប៉េអឹមស្នាក់ការ B 0 6 ប្រចាំនៅក្នុងឃុំផាត់សណ្ដាយ រងការចោទប្រកាន់ពីប្រជានេសាទថាដើរជំរិតទាលុយក្នុង១នាក់៤០មុឺនរៀលពីបទល្មើសនេសាទបើមិនបានទេត្រូវតែកាប់របាំងសាច់លបចោលទាំងអស់

0
16

===========================
{កំពង់ធំ} នៅថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២០
ប្រជាពលរដ្ធដែលរសនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានមានការចោទប្រកាន់ទៅលើលោកអនុសេនីយ៍ឯក ឡុង វឿន មេស្នាក់ការអាវុធហត្ថB06ប្រចាំនៅឃុំផាត់សណ្ដាយ ថា អស់រយ:ពេល២ឆ្នាំកន្លងមកនេះប្រជាពលរដ្ឋដែលរកនេសាទដោយលក្ខណៈគ្រួសារមានការលំបាកណាស់ព្រោះអីតាំងពីលោកឡុងវឿនឡើងកាន់តំណែងជាមេស្នាក់ការមកគឺលោកមិនយល់អំពីស្ថានភាពទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកលំបាកយ៉ាងម៉េចនោះទេ

ប្រជាពលរដ្ឋបានបន្តទៀតថាជំនាញផ្សេងៗនិងស្ថាប័នផ្សេងៗស្រួលនិយាយគ្នាទេតែចំណែកលោកឡុងវឿនវិញលំបាកនិយាយគ្នាណាស់ព្រោះអីលោកទាពីប្រជាពលរដ្ឋដាក់លបមួយកន្លែង 70 ម៉ឺនរៀលទៅ 80 ម៉ឺនរៀលនៅពេលដែលប្រជាពលរដ្ឋសូមអង្វរករសុំអោយចុះនៅត្រឹមតែ 30 ម៉ឺនរៀល លោកឡុងវឿនដាច់ ត្រឹម40ម៉ឺនរៀលបើដាក់បានដាក់ចុះបើមិនដាក់បានទេក៏ឈប់ទៅនេះជាការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើលោកអនុសេនីយ៍ឯកឡុងវឿន

ប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០២០នេះថាមានប្រជាពលរដ្ឋ 40 ភាគរយនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ កំពុងតែរៀបចំផ្តិតមេដៃដើម្បីឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ចំពោះលោកឡុងវឿនដែលកំពុងតែដើរធ្វើព្យុះធ្វើភ្លៀងជាមួយប្រជាពលរដ្ឋសព្វថ្ងៃនេះនៅក្នុងទឹកដីដែលខ្លួនគ្រប់គ្រង

ចំណែកលោកអនុសេនីយ៍ឯកឡុងវឿនវិញ
លោកបានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទកាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០២០ ថា កាលណាចុះធ្វើការតែងតែប៉ះពាល់ហើយជៀសមិនផុតទេហើយលោកក៏បានឆ្លើយបដិសេធទៅលើសាច់រឿងដែលប្រជាពលរដ្ឋ រងការចោទប្រកាន់មកលើរូបលោកផងដែរ

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ឋសូមឱ្យមានការស៊ើបអង្កេតយ៉ាងជាក់លាក់ចំពោះករណីខាងលើនេះព្រោះអីពួកគាត់រងការប្រមាថមើលងាយពីសំណាក់លោកឡុងវឿនអស់រយៈពេល ២ ឆ្នាំមកហើយប្រជាពលរដ្ឋសូមដង្ហើយហៅនិងសំណូមពរទៅលោកឧត្តមសេនីយ៍ត្រីហុងថុលមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំនិងឯកឧត្តម សុខ លូ អភិបាលនាយគណៈអភិបាលខេត្តកំពង់ធំ មេត្តាជួយមើលទង្វើរបស់លោកឡុងវឿនផងទាន។

LEAVE A REPLY

Please enter your comment!
Please enter your name here