ដីធ្លីមួយកន្លែងមានការប្រទាញប្រទង់គ្នារវាងឈ្មោះលីស បឿន ឈ្មោះមឿង អាន ឈ្មោះថុក ង៉ឹម

0
28

ខេត្តសៀមរាប ដីធ្លីមួយកន្លែងមានទំហំទទឹង២៩៣ម៉ែត្រ បណ្ដោយ៦០០ម៉ែត្រ មានទីតាំងស្ថិតនៅតំបន់គោកផ្ចឹក ភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់មានទំនាស់វិវាទ តាំងពីលោកចៅ សែន ឡើងកាន់អភិបាលស្រុកស្វាយលើ ដីមួយកន្លែងដែលបានគ្រប់គ្រងក្នុងគ្រានោះមានឈ្មោះតាមឿង និងឈ្មោះយាយព្រឹក។
សាវតារ កាន់កាប់ដីព្រៃគ្រាកាលនោះលោកតាមឿង និងប្រពន្ធឈ្មោះយាយព្រឹក មានកូនពីរនាក់ កូនទី១.ឈ្មោះមឿង អាន ភេទស្រី កូនទី២.ឈ្មោះមឿង លីស ភេទប្រុស មុនឆ្នាំ១៩៧០ តាមឿង យាយព្រឹក បានចែកដីទៅឲ្យកូនឈ្មោះមឿង អាន មួយកន្លែងស្ថិតនៅតំបន់ព្រៃភ្ញៀវ ក្នុងភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ។ចំណែកឯកូនមឿង លីសចែកដីឲ្យមួយកន្លែងស្ថិតនៅតំបន់គោកផ្ចឹក ក្នុងភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ។
លោកមឿង លីស បានប្រគល់ដីធ្លីនោះទៅឲ្យកូនស្រីមានទំហំ២៩៣ម៉ែត្រ គុណ ៦០០ម៉ែត្រ ប្រគល់ឲ្យក្នុងន័យលក់ទៅឈ្មោះលីស បឿន ជាកូនបង្កើតក្នុងអំឡុងឆ្នាំ១៩៩៣ ដីធ្លីនោះត្រូវបានបន្តវេនកាន់កាប់ពីឈ្មោះលីស បឿនដល់ឆ្នាំ២០០៧។
ហេតុការណ៏កើតវិវាទបានលេចប្លឹមមុខមកឈ្មោះថុង ង៉ឹម ឈ្មោះច័ន្ទ ទឹម ឈ្មោះលួន ថនបានយកលិខិតលក់ទិញ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៧ បង្ហាញអ្នកស្រីលីស បឿន ។ឈ្មោះថុង ង៉ឹម បានទិញដីមួយកន្លែងពីឈ្មោះមឿង អាន ។
អ្នកស្រី លីស បឿន មិនសុខចិត្តទេបានទៅប្ដឹងនៅសាលាឃុំស្វាយលើឲ្យជួយដោះស្រាយ ប៉ុន្តែការដោះស្រាយមិនទទួលបានលទ្ធផលអ្វីទេ ហើ្យបានបន្តទៅសាលាស្រុកស្វាយលើតែគ្មានដំណោះស្រាយ រហូតដល់ឡើងទៅសាលាដំបូងខេត្តសៀមរាប ដើម្បីជួយរកហេតុផលដោះ។
ក្នុងការដោះស្រាយពីសាលាដំបងខេត្តសៀមរាប បានសរសេរជាឯកសារជាច្រើនសន្លឹកនិងបានដោះស្រាយជូនអ្នកស្រី លីស បឿន ឲ្យកាន់កាប់ដីធ្លីកន្លែងនោះ រីឯឈ្មោះថុង ង៉ឹម មិនសុខចិត្តបោះបង់ក្នុងការក្ដីក្ដាំនេះដែរ នៅតែបន្ដរករឿងអ្នកស្រី លីស បឿន ដដែល។
នៅថ្ងៃសៅរ៏ ទី៣១ ខែតុលា ឆ្នាំ២០២០ ឥទ្ធិពលកម្ពុជា បានទំនាក់ទំនងរកអាជ្ញាធរតាមលំដាប់ភូមិ ឃុំ ស្រុកស្វាយលើ ពីបញ្ហានេះ ដោយហេតុក្នុងន័យព័ត៌មាន អាជ្ញាធរនោះបានបញ្ជាក់ក្នុងន័យថា ដីនោះមានទំហំ២៩៣ម៉ គុណ៦០០ម៉ មានព្រំប្រទល់ខាងជើងជាប់និងដីឈ្មោះ អ៊ា ឌន់ ខាងត្បូងជាប់និងដីឈ្មោះយាយ ម៉ៅ ខាងតើតជាប់និងអូរក្រពើ និងខាងលិខជាប់ផ្លូវរទេះ មានទីតាំងស្ថិតនៅតំបន់គោកផ្ចឹក ភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ថាជាកម្មសិទ្ធរបស់លោកស្រី លីស បឿន៕នៅមាន(ត)

LEAVE A REPLY

Please enter your comment!
Please enter your name here