មេបញ្ជាការជាន់ខ្ពស់កងយោធា រថក្រោះដឹកនាំមន្ត្រីក្រោមឱវាទនិងប្រជាពុទ្ធបរិស័ទធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីតំម្កល់ទ្រព្យក្នុងព្រះពុទ្ធសាសនា

0
11

(ឧត្តរមានជ័យ) មេបញ្ជាការជាន់ខ្ពស់កងយោធា រថក្រោះដឹកនាំមន្ត្រីក្រោមឪវាទនិងប្រជាពុទ្ធបរិស័ទធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស៣ខែ នៅវត្តប្រាសាទសន្តិភាព(ហៅវត្តទំនប់ដាច់) ស្ថិតនៅឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដើម្បីតំម្កល់ទ្រព្យទុក្ខក្នុងវិស័យព្រះពុទ្ធសាសនានិងលើកកម្ពស់វិស័យសាសនាសង្គមជាតិ។

ឯកឧត្តម ឡាញ់ កៅ និងលោកជំទាវ មន្ត្រីក្រោមឱវាទរួមទាំងប្រជាពុទ្ធបរិស័ទនៅ ថ្ងៃសុក្រត្រូវថ្ងៃទី៣០ខែតុលាឆ្នាំ២០២០ វេលាម៉ោង២.០០នាទីរសៀលបានរៀបចំ ប្រារព្ធពិធីបួងសួងក្រុងពាលី និងនមស្សកា ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត សម្តែងធម៌ទេសនា លុះព្រឹកឡើងថ្ងៃសៅរ៍ត្រូវនឹងថ្ងៃទី៣១ខែឆ្នាំដ៏ដែល ប្រគេនយាគូព្រះសង្ឃ រាប់បាត្រនិងវេរភត្តាហារ ប្រគេនព្រះសង្ឃបង្សុកូល និង ដង្ហែអង្គកឋិនទានសាមគ្គី ប្រទក្សិណជុំវិញព្រះវិហារ៣ជុំ ហើយវេរកឋិនចីវរនិងអនិសង្សលាភ ប្រគេនព្រះភិក្ខុសង្ឃជាកិច្ចបង្ហើយបុណ្យ។

សូមបញ្ជាក់ថាឯកឧត្តម ឡាញ់ កៅ និងលោកជំទាវ មន្រ្តីក្រោមឱវាទព្រមទាំងប្រជាពុទ្ធបរិស័ទបានប្រមូល បច្ច័យបានចំនួន២៥ លានរៀលសំរាប់កសាងវត្ត

ឯកឧត្តម ឡាញ់ កៅ បានមានប្រសាសន៍ថា ប្រទេសជាតិមានសន្តិភាពនិងស្ថាបនិកសន្តិភាពសម្តេចតេជោហ៊ុនសែនដែលបានតស៊ូប្រឹងប្រែងឆ្លងកាត់ឧបសគ្គរាប់រយជំពូក និងបានចំណាយសាច់ស្រស់ឈាមស្រស់ដើម្បីរំដោះប្រទេសជាតិពីររបបប្រល័យពូជសាសន៍ ប៉ុលពត ដើម្បីមករកសន្តិភាពជូនប្រជាពលរដ្ឋបានធ្វើបុណ្យទានបានដោយសេរីគ្រប់ទីកន្លែងទូទាំងប្រទេស។

ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរនៅថ្នាក់ក្រោមជាតិនិងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន សហគមន៍ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នានឹងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពុទ្ធបរិស័ទយើងបានទេមកដល់ពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here