សមត្ថកិច្ចនគរបាលស្រុកស្ទោង ធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធសំរាប់ប្រហា

0
17

(កំពង់ធំ)៖ យុវជនម្នាក់រួមនិងអាវុធសំរាប់ប្រហា (ដាវ.ពូថៅ) ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទោង ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ២២ និង ៤០ នាទីថ្ងទី ៣០ ខែ តុលា ឆ្នាំ ២០២០ នៅត្រង់ចំណុចភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យត នត ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង និងដកហូតបានអាវុធប្រហាមាន : ដាវចំនួន០១(មួយ) និងពូថៅចំនួន០១(មួយ) នៅកន្លែងលាក់ទុក ព្រមទាំងម៉ូតូ ,C125 ពណ៌ខ្មៅ សេរី2020 ស្លាក់លេខកំពង់ធំ1N- 8539 ចំនួន០១គ្រឿង។
ករណីនេះជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាននាំយកមកកន្លែងអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីសួរបំភ្លឺនិងចងក្រងសំនុំរឿងតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here