មេភូមិឯកភាព ស្រុកថ្មពួកស្លាប់ និងប្រពន្ធរបួសធ្ងន់ ពេលដែលជិះម៉ូតូឌុបគ្នាទៅបុកឆ្កែឆ្លងថ្នល់ជាតិ

0
9

(បន្ទាយមានជ័យ) មេភូមិឯកភាព ស្រុកថ្មពួកស្លាប់ និងប្រពន្ធរបួសធ្ងន់ ពេលដែលជិះម៉ូតូឌុបគ្នា ទៅបុកឆ្កែឆ្លងថ្នល់ជាតិនៅម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទីម១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៦ នៅខាងត្បូងសាលាបឋមសិក្សាតាម៉ា ភូមិតាម៉ា សង្កាត់ម្នាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានដឹងថាសពមេភូមិមានឈ្មោះ ឡែ ចយ ភេទប្រុសអាយុ៤៩ឆ្នាំ ជាមេភូមិឯកភាពឃុំគំរូ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យ ឯប្រពន្ធមានឈ្មោះមាស នី អាយុ៥១ឆ្នាំ រងរបួសធ្ងន់ត្រង់ដៃសងខាវងនិងក្បាល ត្រូវបានបញ្ជូនទៅសម្រាកព្យបាលនៅគ្លីនិចនាគព័ន្ធភូមិសូភីសង្កាត់កំពង់ស្វាយក្រុងសិរិសោភ័ណ ។
លោកវរសេនីយ៍ ស៊ី ឌី បានបញ្ជាក់ឲ្យដឹងទៀតថាមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខបន្ទាយមានជ័យ១B ១៦២២ ឌុបគ្នា ពីជើងទៅត្បូងទៅទិញនំ ផ្លែឈើនៅផ្សារក្រុងសិរីសោភ័ណ ដើម្បីយកទៅលក់ក្នុងសាលារៀនវិទ្យាល័យថ្មពួក ពេលបើកម៉ូតូដល់ចំណុចកើតហេតុឆ្កែរត់កាត់ផ្លូវ ម៉ូតូបានបុកឆ្កែពេញទំហឹងបណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ បាក់កដៃខាងឆ្វេងនិង ក្បាល ។
ក្រោយពីកើតហេតុជនរងគ្រោះជាប្តីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពម្កាក់ និងបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ តែមិនអាចជួយបាន។ចំណែកម៉ូតូ ត្រូវបានប្រជាពលរដ្ឋ លើកយកចេញពីកន្លែងកើតហេតុក្រោយមកកំលាំងប៉ុស្តិ៍ម្កាក់បានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់រង់ចាំឲ្យក្រុមគ្រួសារមកយកវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here