នោះរកកន្លែងជាប់គុក ឃើញហើយលោក ស្វាយ វង្ស ដែលជាអ្នកទិញលក់ឡាន ដែលក្លែងខ្លួនបន្លំជាមន្ត្រីកងរាជអាវុធហត្ថ

0
11

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បានចេញសេចក្តីបំភ្លឺ ដែលពាក់ព័ន្ធទៅនឹងរឿងលោក ស្វាយ វង្ស ដែលជាអ្នកទិញលក់ឡាន និងប្រើប្រាស់នូវឯកសណ្ឋាន របស់កងរាជអាវុធហត្ថ ដែលបានឆាត់ញ៉ែ នារីៗ តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយប្រើពាក្យមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូររបស់ស្ថាប័នកងរាជអាវុធហត្ថ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរផងដែរ ។

ក្នុងសេចក្តីបំភ្លឺរបស់លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យរបស់កងរាជអាវុធហត្ថ បានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មាន និងសារធារណៈជនអោយបានជ្រាបថា បុគ្គលឈ្មោះ ស្វាយ វង្ស មិនមែនជាមន្ត្រីនៅក្នុងក្របខណ្ឌ័ របស់អង្គភាពកងរាជអាវុធហត្ថនោះទេ ដូច្នេះហើយសូមបណ្ដាញសារព័ត៌មាន និងសារធារណៈជនកុំមានការយល់ច្រលំ ។

គួររំលឹកថា ៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ មានរឿងបែកធ្លាយ តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយគណនេយ្យឈ្មោះ «Ly Na» បានបង្ហោះនៅសារជាសំឡេង របស់លោក ស្វាយ វង្ស ដែលជាមន្ត្រី ប៉េអឹម ក្លែងក្លាយ ពាក់ស័ក្តិពីរ និងជាអ្នកទិញលក់ឡាន ដោយប្រើពាក្យមិនសមរម្យ ថែមទាំងបានផ្ញើនូវវីដេអូ អាសអាភាស ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អង្គភាពកងរាជអាវុធហត្ថ និងសេចក្តីថ្លៃថ្នូររបស់ស្ដ្រីខ្មែរ ។ ហើយអ្វីដែលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៀតនោះគឺ៖ បុគ្គលឈ្មោះ ស្វាយ វង្ស នោះ បានក្លែងបន្លំខ្លួនធ្វើជាមន្ត្រីកងរាជអាវុធហត្ថ យកទៅធ្វើរឿងមិនល្អដែលប៉ះពាល់ដល់ ស្ថាប័នរបស់កងរាជអាវុធហត្ថ គឺរឿងមួយដែលមិនអាចលើកលែងទោសអោយបាន។

ទាក់ទិនទៅនឹងករណីខាងលើនេះ សារព័ត៌មាន និងមហាជនជាច្រើនសំណូមពរដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមានវិធានការក្តៅចំពោះបុគ្គលឈ្មោះ ស្វាយ វង្ស ដែលប្រើប្រាស់នៅឯកសណ្ឋាន របស់ស្ថាប័នកងរាជអាវុធហត្ថ នេះ ផងទាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here