មន្ត្រីឧទ្យាននុរក្សខេត្តកំពង់ធំស្ទាក់ចាប់រថយន្តវេអងមួយគ្រឿងដឹកឈើគ្មានច្បាប់អនុញ្ញាតិជា៧ម៉ែត្រគូប

0
60

កំពង់ធំ=មន្ត្រីឧទ្យាននុរក្សខេត្តកំពង់ធំស្ទាក់ចាប់រថយន្តវេអងមួយគ្រឿង ដែលតែងតែប្រមូលទិញនិងដឹកជញ្ជូន ឈើខុសច្បាប់ពីភូមិគន្លងខ្ទីង ទៅខេត្តកំពង់ចាម! ដោយទទួលបញ្ជាពី លោក តុប កក្ដដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដឹកនាំដោយលោក សេង សំអាង បានស្ទាក់ចាប់ រថយន្ត វេអង ក្បាលសរទ្រុងពណ៌ខៀវ ស្លាកលេខ 3A 9691កាលពីវេលាម៉ោង ០៩ និង ២៧នាទី យប់ថ្ងៃទី ៣១ខែតុលាឆ្នាំ ២០២០។
ឈើទាំងនេះត្រូវបានក្រុមឈ្នួញដឹកយកទៅលាក់ទុកនៅក្នុង ភូមិ កណ្លងខ្ទីងឃុំឈើទាល និង កន្លែងផ្សេងៗទៀត នៅតំបន់ ៩៩ ក្នុងភូមិសាស្រ្តឃុំ មានរិទ្ធ ដើម្បីរង់ចាំឱកាសល្អលក់បន្តនិង ដឹកចេញទៅក្រៅ ។
បើយោងតាមប្រភពពីតៃកុងឡានវេអងដឹកឈើខាងលើបានប្រាប់សារពត៌មានយើងថា លោកបានដឹកចេញពីភូមិ គន្លងខ្ទីង ឃុំ ឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឆ្ពោះទៅខេត្តកំពង់ចាម ដោយបានបង់លុយឱ្យមន្ត្រីរដ្ឋបាលព្រៃឈើនៅមូលដ្ឋាន និង មន្ត្រី.អ.ហ.(pm) ដែលលោកសុំមិនបញ្ចេញឈ្មោះ ។
បើតាមការបញ្ជាក់ពី លោក លី ស្រេង នាយកដែន បានប្រាប់សារពត៌មានយើងថា ឈើដែលរឹបអូសបានមានចំនួនជាង ៧ម៉ែត្រគូបនិងប្រាំបីរផ្លាន)ហើយវត្ថុតាងខាងលើត្រូវបានយកទៅរក្សាទុកនៅស្នាក់ការមន្ត្រីឧទ្យានុរក្សអូងាវ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here