សូមឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ មេត្តាជួយអន្តរាគមន៍ទៅលើក្រុមអាណាធិបតេយ្យដែលរំលោភបំពានយកដីរបស់ពលរដ្ឋដែលមានសិទ្ធិទទួលដីសម្បទានសង្គមកិច្ចតាមអនុក្រឹត្យ

0
11

ខេត្តក្រចេះ÷ នៅភូមិរលៀកកណ្ដោល ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ មានពលរដ្ឋចំនួន ១៩៥គ្រួសារក្នុងចំណោមពលរដ្ឋ៩៩៨គ្រួសារ ដែលមានសិទ្ធិទទួលបានដីសម្បទានសង្គមកិច្ចតាមអនុក្រឹត្យលេខ ៥៤. ពីរាជរដ្ឋាភិបាល ហើយមានទំនាស់រ៉ាំរ៉ៃដូចជាជំងឺមហារីកច្រើនឆ្នាំកន្លងមក បច្ចុប្បន្ននេះសម្បទានិកដែលតុរូវបានទទួលដីសម្បទានសង្គមកិច្ចស្របច្បាប់នៅចំណុចភូមិរលៀកខាងកើតផ្ទុះការតវ៉ា ព្រោះកើតទុក្ខមិនសុខចិត្តចំពោះទង្វើរបសើបក្សពួកក្រុមអនាធិបតេយ្យដែលបានរំលោភបំពានប្លន់យកដីពីម្ចាស់កម្មសិទ្ធិដែលជាមុខសញ្ញាទទួលដីសម្បទានសង្គមកិច្ចស្របច្បាប់មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអាណាធិបតេយ្យនិងរំលោភលើច្បាប់យ៉ាងធ្ងន់ធ្ងរ ។

គួរបញ្ជាក់ផងដែរថា ក្រុមអាណាធិបតិយ្យកំពុងបានបង្កការអុកឡុកទាំងអស់នេះ កន្លងមកបានលួចចូលទៅកាប់ទន្ទ្រានដីព្រៃដែលគណៈកម្មការគ្រប់គ្រងទុកជាគោលដៅសម្បទានសង្គមកិច្ចសម្រាប់បែងចែកឲ្យក្រុមពលរដ្ឋ៩៩៨គ្រួសារ ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ តាមស្មារតីអនុក្រឹត្យលេខ ៥៤របស់រាជរដ្ឋាភិបាល។
ពេលនេះបក្សពួកក្រុមអាណាធិបតេយ្យទាំងនោះកំពុងតែរារាំងក្រុមពលរដ្ឋដែលមានសិទ្ធបានទទួលដីឡូត៍ស្របច្បាប់ បានពីការបែងចែករបស់គណៈកម្មាធិការ មិនឲ្យចូលទៅកាន់កាប់ឬអាស្រ័យផលបានឡើយនេះជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរបំផុត។

ហេតុការណ៍ដែលបានរៀបរាប់ខាងលើ សូមគណៈកម្មាធិការបែងចែកដីធ្លីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឬ ស្ថាប័នពាក់ព័ន្ធ ជាពិសេស អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន មេត្តាជួយអន្តរាគមន៍ឬមានចំណាត់ការតាមផ្លូវច្បាប់ទៅលើបុគ្គលខិលខូចរំលោភបំពានទាំងនោះ ដើម្បីឲ្យពួកយើងខ្ញុំដែលជាប្រជាពលរដ្ឋក្រីក្រនិងជាម្ចាស់ទទួលដីសម្បទានសង្គមកិច្ចស្របច្បាប់ទទួលបានយុត្តិធម៌ពិតប្រាកដ នឹងបានចូលទៅកាន់កាប់នឹងអាស្រ័យផលលើទីតាំងនេះឲ្យទាន់រដូវដាំដុះដោយក្តីអនុគ្រោះផងចុះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here